ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម ដើម្បីបញ្ចៀសការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចូលក្នុងសហគមន៍។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដោយតែងតាំងសមាសភាពចំនួន១១រូប ដែលមានតួនាទីពង្រឹងសាធារណមតិតាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ និងនាំខ្លួនកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)ទៅឃុំបន្តនៅពន្ធនាគារពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលត្រូវបានតុលាការផ្តន្ទាទោស រយៈពេលពន្ធពីរឆ្នាំ។
មុនថ្ងៃគម្រប់ខួបទី៣២ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះមិនមានការអនុវត្តបានពេញលេញនៅឡើយ ដោយសារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
លោក អៀម ម៉ៅ ដែលគេស្គាល់ថាជាទាហានបានប្តឹងប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិពីបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស រំលោភ រំលោភលើកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ»។ ប្រជាសហគមន៍ការពារព្រៃឈើដែលរងបណ្តឹង ថាពួកគេមិនបានគំរាមសម្លាប់ ឬជេរប្រមាថដូចការចោទប្រកាន់ឡើយ។
អ្នកឃ្លាំមើលសង្គមយល់ថា ការបិទនេះអាចពង្រឹងការផ្តល់សេវារបស់មន្ទីរសម្រាកព្យាបាលឯកជនផ្សេងទៀត ខណៈអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលដែលត្រូវបានបិទមិនពេញចិត្តនឹងការសម្រេច។
ក្នុងសាលសវនាការ លោក ថាច់ សេដ្ឋា ស្រែកផ្តាំមន្ត្រីទូតឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា ខណៈភរិយានិងមេធាវីការពារក្តីមិនពេញចិត្តនឹងការសម្រេចនេះ។
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ព្រៃឈើ ស្នើឲ្យរដ្ឋាភិបាលអាណត្តិថ្មី កុំបន្តអាជ្ញាបណ្ណឱ្យក្រុមហ៊ុន អង្គរផ្លាយវូត ដែលនាំឈើកែច្នៃចេញក្រៅប្រទេស ដោយពួកគេអះអាងថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុននេះបាននាំឈើកម្រ
ខណៈវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកាន់តែអូសបន្លាយ និងយ៉ាប់យ៉ឺនក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសពីគម្រោងធ្វើដំណើរទៅកាន់ប្រទេសមួយនេះម្តងទៀត ដើម្បីសម្របសម្រួលបញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា លោក ចាប ចិត្រា នៃ VOA បានភ្ជាប់ទាក់ទងនិងសម្ភាសនិស្សិតខ្មែរម្មាក់នៅអ៊ីស្រអែល គឺលោក គួន បូរី ដែលលោកកំពុងរស់នៅប្រមាណ ៤៦គីឡូម៉ែត្រពីតំបន់ហ្កាហ្សា។
របាយការណ៍របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថាUNDPប្រចាំនៅកម្ពុជា បានឱ្យដឹងថា ពួកគេកំពុងរៀបចំគម្រោងបង្កើតសមាគមមនុស្សចាស់ដោយយកវត្តអារាមជាកន្លែងមូលដ្ឋាន។
ព័ត៌មានផ្សេងទៀត
No media source currently available