រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ហើយច្បាប់កំពូលដែលមានរយៈពេល៣០ឆ្នាំនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើកមកហើយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ការចាប់ខ្លួនជនជាតិជប៉ុនចំនួន ២៥ នាក់នេះ គឺធ្វើឡើងក្រោមការសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកជនជាតិជប៉ុននៅឯប្រទេសជប៉ុន។
សកម្មជនដីធ្លីចំនួន៩នាក់ដែលរួមមានអ្នកស្រី ផាវ ញ៉ើង អ្នកស្រី សេង លីន ជាដើម ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ត្រង់ចំណុចប៉ុស្តិ៍អូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង នៅពេលដែលពួកគេធ្វើដំណើរចេញពីខេត្តកោះកុងឡើងមករាជធានីភ្នំពេញ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ចង់ឃើញវិស័យអប់រំមានឯករាជ្យភាព ដោយមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ឬគណបក្សណាមួយនោះទេ ដើម្បីធានាថា បុគ្គលិកអប់រំអាចបំពេញការងារទៅតាមឯកទេសរបស់ខ្លួន ហើយមិនស្ថិតក្រោមគំនាបនយោបាយ។
កាលពីចុងខែសីហា ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គម Facebook បានសម្រេចច្រានចោលការណែនាំធ្វើឡើងដោយក្រុមប្រឹក្សាត្រួតពិនិត្យរបស់ខ្លួនក្នុងការផ្អាកគណនី Facebook របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដោយសារសន្ទរកថាញុះញង់ឱ្យយមានអំពើហិង្សា។
អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនដែលកំពុងរងការជន់លិចទឹកលើកឡើងថា បើកម្រិតទឹកនៅតែមិនស្រកស្រុតចុះនៅតាមភូមិ ឃុំ ស្រុកតទៅទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងហានិភ័យនៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងទៀត។
ក្រសួងព័ត៌មានព្រមានបញ្ចប់អាជីពអ្នកសារព័ត៌មាន និងប្រតិបត្តិការរបស់អង្គភាពសារព័ត៌មានទាំងឡាយណាដែលបន្តស្នើសុំលុយ ឬទារលុយពីកាស៊ីណូ Top Diamond ដោយថា ទង្វើនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។
ម្ចាស់សហគ្រាសទាំងនោះ កំពុងចូលរួមអនុវត្តគម្រោង CAPFish Capture ដែលជាកម្មវិធីជលផលទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីសហភាពអឺរ៉ុបដែលមានគោលបំណងរួមចំណែកលើការសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ក្រសួងបានរកឃើញភាពមិនប្រក្រតីមានដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួននិងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន។
កាលពីចុងខែកញ្ញា លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបានចេញប្រកាសមួយ ដោយលុបឈ្មោះនាយទាហានម្នាក់ ដែលមានឋានៈជាវរសេនីយ៍ត្រី និងមានតួនាទីជាគ្រូបច្ចេកទេសថ្មើរជើងសាលានាយទាហានសកម្ម គឺលោក ពោន ធា ចេញពីក្របខណ្ឌ ដោយមូលហេតុពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានការពារថា ការដំឡើងប្រាក់ឈ្នួលចំនួន ៤ដុល្លារដល់កម្មករក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌសម្រាប់ឆ្នាំ២០២៤ គឺជាការខិតខំ និងជា«ជោគជ័យ»មួយ ក្នុង«កាលៈទេសៈលំបាកទាំងអស់គ្នា» ហើយក្នុងពេលទីផ្សារអន្តរជាតិក៏កំពុងមានបញ្ហា។
ព័ត៌មានផ្សេងទៀត
No media source currently available