អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀត ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកចំនួន១០ហិកតាបន្ថែមទៀតទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង។
លោក មាស នី អ្នកវិភាគសង្គមម្នាក់ កត់សម្គាល់ថា ការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ គឺកម្ពុជាមិនទាន់រងហានិភ័យក៏ពិតមែន ប៉ុន្តែត្រូវតែគិតគូលើចំណូលរដ្ឋ ដែលអាចសងត្រឡប់ទៅវិញ ជាពិសេសក្នុងអំឡុងពេលដែលសេដ្ឋកិច្ចរបស់ពលរដ្ឋកំពុងធ្លាក់ចុះ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាបច្ចុប្បន្នប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន។
រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាង ១១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន តាមរយៈគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
ក្រោយបង្ហាញខ្លួនក្នុងសវនាការជាច្រើនលើក ពាក់ព័ន្ធនឹងវិវាទដីធ្លី ពលរដ្ឋដែលរងគ្រោះក្នុងខេត្តកោះកុង ស្នើសុំឱ្យសាលាឧទ្ធរណ៍រទម្លាក់បទចោទលើពួកគេ ដោយអះអាងថា ពួកគេមិនបាន«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដូចនឹងអ្វីដែលតុលាការបានចោទប្រកាន់ឡើយ។
យន្តការមួយនេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែច្រើនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកានិងពេលវេលា ហើយសម្រួលដល់ការកកស្ទះសំណុំរឿងនៅតុលាការ។
ក្រុមកសិករដែលប្រើថាមពលសូឡានៅពេលថ្ងៃ ចង់ឱ្យរដ្ឋាភិបាលសម្របសម្រួលឱ្យកសិករប្រើថាមពលសូឡានេះបានពេញ ២៤ម៉ោង ដើម្បីជំរុញឱ្យមានកំណើននៃការប្រើសូឡា និងដើម្បីសម្រួលដល់ជីវភាពរបស់កសិករនិងអ្នកប្រើប្រាស់។
អ្នកជំនាញលើកឡើងថាចំនួនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាដែលទទួលចំណេះដឹងផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅមានកម្រិត ខណៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមកើនឡើងកាន់តែច្រើន។
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបជាងគេខាងការគោរពនីតិរដ្ឋ ដោយស្ថិតនៅលំដាប់លេខ១៤១ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក។
ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយជំរុញឱ្យបង្កើនការត្រួតពិនិត្យការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងម៉ោងសិក្សា ដែលមិនមានប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
គណបក្សប្រជាជនកម្ពុជាបានចងសម្ពន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ទៀត នៅថ្ងៃពុធនេះ ដែលលោក ហ៊ុន សែន ប្រធានគណបក្សកម្ពុជាអះអាងថា សម្ពន្ធភាពនេះធ្វើឡើងដើម្បីបង្កើតមិត្ត។
អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានព្រមានកម្ចាត់អង្គការក្រៅរដ្ឋាភិបាល និងក្រុមមួយចំនួនដែលលោកថា នៅមានគម្រោងធ្វើបដិវត្តន៍ពណ៌ប្រឆាំង និងចង់ផ្តួលរលំរដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available