អង្គការHuman Rights Watch បានលើកឡើងអំពីការព្រួយបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ អង្គការបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កម្ពុជាបានទទួលយកអនុសាសន៍ចំនួន១៧៣ ក្នុងចំណោម១៩៨ដែលទទួលបាន។ ប៉ុន្តែរដ្ឋាភិបាលខកខានក្នុងការអនុវត្តនូវចំណុចសំខាន់ៗច្រើននៃអនុសាសន៍ទាំងនោះ។
បើតាមការរៀបរាប់របស់ម្តាយ លោក ឧត្តម មានអាយុ ២៤ ឆ្នាំ ទើបចាកចេញទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រមាណពីរសបា្តហ៍តែប៉ុណ្ណោះ។
គណបក្សនយោបាយចំនួន៤ នៅថ្ងៃពុធនេះ បានរួមគ្នាបង្កើតចំណងនយោបាយថ្មីមួយដោយឱ្យឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ក្នុងគោលដៅប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។
លោក នី ណាក់ ដែលត្រូវជនដៃដល់មួយក្រុមព្រួតវាយកាលពីមួយខែមុន សម្តែងការអស់សង្ឃឹម ដោយសារតែមកទល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់រកឃើញតម្រុយអ្វីឡើយលើការវាយប្រហាររូបលោកយ៉ាងដំណំតាមដងផ្លូវ។
កុមារម្នាក់នោះជាមនុស្សទី៣ ដែលស្លាប់ដោយសារជំងឺបំផ្លាញផ្លូវដង្ហើម H5N1 នៅឆ្នាំ២០២៣ នេះ។ កាលពីសប្តាហ៍មុន មនុស្សម្នាក់នៅខេត្តស្វាយរៀងបានស្លាប់ដោយសារជំងឺនេះ។
នៅក្នុងសារពិសេសមួយដែលចេញផ្សាយនៅថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋនិងនិស្សិតខ្មែរទាំងអស់ដែលកំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់រដ្ឋាភិបាលអ៊ីស្រាអែល ខណៈលោករំពឹងថា ជម្លោះប្រដាប់អាវុធនេះនឹងបញ្ចប់ឆាប់ៗ។
របាយការណ៍របស់អង្គការ Freedom House បានឱ្យដឹងថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជាគឺនៅតែបន្តធ្លាក់ចុះ និងរងការរឹតត្បិត ក្រោយមានការចាប់ខ្លួនសកម្មជននយោបាយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដោយសារតែពួកគេបានបញ្ចេញមតិផ្សេងៗនៅលើបណ្តាញសង្គម។
អំឡុងពេលមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ គណបក្សប្រឆាំងភ្លើងទៀន បានស្នើយ៉ាងទទូចឱ្យអាជ្ញាធរដោះលែងអ្នកទោសមនសិការ ខណៈសកម្មជនមួយចំនួនដែលបានចេញវីដេអូសុំទោសរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន ត្រូវបានដោះលែងជាបន្តបន្ទាប់។
អ្នកការពារសិទ្ធិមនុស្សយល់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់គួរតែគិតគូរជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាមុន មុននឹងសម្រេចយកតំបន់ដែលពួកគេរស់នៅទៅបម្រើដល់គម្រោងអភិវឌ្ឍនានា។
អាជ្ញាធរខណ្ឌទាំង ១៤ ជាពិសេសខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ តៀមលក្ខណៈ និងត្រៀមរថយន្ត ចប បង្គី បាវខ្សាច់ ស្បៀង និងកំណត់ទីទួលសុវត្ថិភាព ដើម្បីបង្ការ ការពារសុវត្ថិភាព និងជម្លៀសប្រជាពលរដ្ឋ នៅពេលមានទឹកជំនន់កើតឡើង។
លោក ចាន់ ឧត្តម បានស្ថិតនៅតំបន់ Kibbutz ក្នុងប្រទេសអ៊ីស្រាអែល ដែលនៅក្បែរតំបន់ Gaza ដើម្បីសិក្សាផ្នែកពេទ្យសត្វ។ លោកទើបតែបានធ្វើដំណើរទៅតំបន់នោះរយៈពេលជាងពីរសប្តាហ៍តែប៉ុណ្ណោះ មុនពេលជីវិតរបស់លោកត្រូវបានឆក់យកទៅដោយសារការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ Hamas។
រដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសចំពោះអំពើហិង្សាទាំងឡាយដែលបានកើតឡើងក្នុងការវាយប្រយុទ្ធគ្នានោះ ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុតដើម្បីស្វែងរកការចរចា និងបទឈប់បាញ់។
ព័ត៌មានផ្សេងទៀត
No media source currently available