តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារព្រៃស។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនគ្រោងសុំជួបជាមួយគណបក្សកាន់អំណាច ដើម្បីសម្របសម្រួល និងជជែកគ្នាអំពីបរិយាកាសនយោបាយនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការចង់ជួបជជែកគ្នានេះ គឺជាសិទ្ធិរបស់គណបក្សប្រឆាំង ប៉ុន្តែថា វាមិនចាំបាច់នោះទេ។
ក្រោយមានការផាករបស់ប៉ូលិសចរាចរណ៍ ក្នុងនោះមានការជំរិតទារប្រាក់ដែលបង្កជាក្តីបារម្ភដល់ប្រជាពលរដ្ឋ អ្នកតាមដាននិងមន្រ្តីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញលើការផាកពិន័យ។
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អះអាងថា កូនក្តីរបស់លោកមិនដែលបានទទួលដីកាកោះហៅរបស់តុលាការឡើយ ដោយលោកចាត់ទុកនេះជាកំហុសរបស់តុលាការ។
សកម្មជនសង្គមរូបនេះលើកហេតុផលថា ពាក្យបណ្តឹងកន្លងមករបស់កញ្ញាមិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអើពើទេដូចករណីនៅខណ្ឌ៧មករា នៅពេលកញ្ញាអះអាងថា បានរងការរំលោភបំពានហិង្សាពីសំណាក់ក្រុមសន្តិសុខ អំឡុងពេលតវ៉ាកាលពីឆ្នាំ២០២០ពាក់ព័ន្ធករណីចាប់ខ្លួនលោក រ៉ុង ឈុន។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូប ថ្លែងថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជា«ការបេះ»មេដឹកនាំគណបក្សភ្លើងទៀន ដើម្បីគណបក្សប្រឆាំងមួយនេះចុះខ្សោយ និងអាចគ្រប់គ្រងបាន។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកយ៉េង វីរៈ ប្រាប់អ្នកកាសែតថា ការស្នើសុំឲ្យមានការសម្រួលសមាជិកភាពរបស់គ.ជ.ប តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់សន្លឹកឆ្នោត។
ប្រធានវេទិកា The Thinker Cambodia លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោក ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលនាំមកនូវសន្តិភាពអវិជ្ជមានមកកាន់ប្រទេសកម្ពុជា ប៉ុន្តែលោកថានៅក្នុងការដឹកនាំរបស់លោក ប្រទេសកម្ពុជាសម្បូរទៅដោយភាពអយុត្តិធម៌សង្គម។
កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បណ្តាប្រទេសនៃសមាគមអាស៊ានបានសម្រេចដាក់ចេញផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លើកឡើងថាការអនុម័តច្បាប់នេះអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល។ លោករិះគន់ដំណើរការនេះ «ហាក់ដូចជាយូរពេក»។
ក្រៅពីមិនមានសេចក្តីរាយការណ៍លម្អិតពីចំនួនលុយ គេក៏មិនទាន់ដឹងនៅឡើយទេថាហេតុអ្វីទើបតុលាការចាត់វិធានការចាប់ខ្លួន លោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available