នៅក្នុងពិធីប្រកាសសាងសង់ស្ពានទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ លោកហ៊ុន សែនបានលើកឡើងពីច្បាប់ឯកពន្ធភាព ដែលអាចបើកផ្លូវឲ្យមានការដកឋានៈឧត្តមសេនីយ៍ប៉ូលិសរបស់លោកហ៊ុន ជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក ភូ លិ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ហិង្សា និងបៀតបៀនស្រ្តីក្នុងពិធីជប់លៀងមួយ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដើម្បីឱ្យមានដំណោះស្រាយជាក់លាក់ត្រូវតែមានការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតនៃភ្លើងឆេះ ជាពិសេសថា តើការណ៍ដែលមានមនុស្សស្លាប់បណ្តាលមកពីអ្វីពិតប្រាកដ។
ក្រោយបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពកាលពីល្ងាចថ្ងៃសុក្រ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា អ្នកស្លាប់មានចំនួន ២៦ នាក់ និងរបួសជិត ៦ ០នាក់ ហើយទាំងអ្នកស្លាប់ និងរបួស មិនមានជនជាតិខ្មែរនោះទេ។
ថ្នាក់ដឹកនាំសមាគម សហព័ន្ធ សហភាព និងតំណាងស្រ្តីថ្ងៃសុក្រ បានកត់សម្គាល់ឃើញថា «អាជ្ញាធរកម្ពុជារំលោភនីតិវិធីក្នុងការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងមេសហជីព ដោយគ្មានដីកាបង្ហាញជាក់លាក់ដល់ពួកគាត់មុននាំខ្លួន»។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើអភិបាលខេត្តផ្សេងៗធ្វើបានត្រឹមអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលតែងតែដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ នោះបញ្ហាដីធ្លីនេះនឹងអាចដោះស្រាយបានល្អប្រសើរ។
សមត្ថកិច្ចថារកឃើញសាកសពយ៉ាងតិច ៦នាក់ទៀត នៅព្រឹកថ្ងៃសុក្រនេះ នាំចំនួនអ្នកស្លាប់ដល់ ២៥នាក់ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
កាលពីអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរថៃបានដឹកសាកសពដែលជាជនជាតិថៃចេញពីវត្តមួយនៅក្រុងប៉ោយប៉ែត ត្រឡប់ទៅប្រទេសខ្លួនវិញ។ សាកសពទាំងនោះមានជាង១០នាក់។
មនុស្ស ១៩នាក់ស្លាប់ ៦០នាក់រងរបួស ហើយ ៣០នាក់បាត់ខ្លួន ក្រោយករណីអគ្គិភ័យបានឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ស្ថិតនៅទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។
អាជ្ញាធរបានឲ្យដឹងថា មនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដែលក្នុងនោះជាមនុស្សចម្រុះជាតិសាសន៍។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារនៅមានមនុស្សជាប់គាំងក្នុងអគារ។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីនោះថា ការផ្ទេរ-ទទួលអគារគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available