លោក សេង សារី អ្នកវិភាគនយោបាយមួយរូប ថ្លែងថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជា«ការបេះ»មេដឹកនាំគណបក្សភ្លើងទៀន ដើម្បីគណបក្សប្រឆាំងមួយនេះចុះខ្សោយ និងអាចគ្រប់គ្រងបាន។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកយ៉េង វីរៈ ប្រាប់អ្នកកាសែតថា ការស្នើសុំឲ្យមានការសម្រួលសមាជិកភាពរបស់គ.ជ.ប តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់សន្លឹកឆ្នោត។
ប្រធានវេទិកា The Thinker Cambodia លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោក ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលនាំមកនូវសន្តិភាពអវិជ្ជមានមកកាន់ប្រទេសកម្ពុជា ប៉ុន្តែលោកថានៅក្នុងការដឹកនាំរបស់លោក ប្រទេសកម្ពុជាសម្បូរទៅដោយភាពអយុត្តិធម៌សង្គម។
កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បណ្តាប្រទេសនៃសមាគមអាស៊ានបានសម្រេចដាក់ចេញផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លើកឡើងថាការអនុម័តច្បាប់នេះអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល។ លោករិះគន់ដំណើរការនេះ «ហាក់ដូចជាយូរពេក»។
ក្រៅពីមិនមានសេចក្តីរាយការណ៍លម្អិតពីចំនួនលុយ គេក៏មិនទាន់ដឹងនៅឡើយទេថាហេតុអ្វីទើបតុលាការចាត់វិធានការចាប់ខ្លួន លោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះគួរតែអនុម័តឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដើម្បីដាក់ឱ្យប្រើប្រាស់ ព្រោះវាមានសារៈសំខាន់ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិស្នើសុំព័ត៌មាន និងទទួលបានព័ត៌មានពេញលេញពីមន្ត្រីព័ត៌មានតាមស្ថាប័នរដ្ឋ។
លោក ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា៖ «កុំឱ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេស ដែលអាចធ្វើនាសប្តាហ៍ក្រោយ»។
ក្រុមអ្នកវិភាគនយោបាយមិនមានសុទិដ្ឋិនិយមថា លោក កឹម សុខា អាចធ្វើនយោបាយបានវិញដោយរលូនឡើយ បើលោករួចខ្លួនពីការចោទប្រកាន់ គ្រាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងរៀបចំដាក់អ្នកបន្តវេនដឹកនាំកិច្ចការប្រទេសជាតិនិងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាច។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ថា មានករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក គង់ គាំ អ្នកនយោបាយជើងចាស់ និងជាអតីតមន្ត្រីក្រសួងការបរទេសមួយរូប កាលលោក ហ៊ុន សែន នៅធ្វើរដ្ឋមន្ត្រីក្រសួងការបរទេស។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក គង់ គាំ ថា កុំឱ្យវាយប្រហារគណបក្សកាន់អំណាច ដោយលោកព្រមានប្តឹងផ្តល់តាមផ្លូវច្បាប់ផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available