លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើមេដឹនាំគណបក្សប្រឆាំងមួយរូបគឺលោក ថាច់ សេដ្ឋា ឱ្យឈប់ប្រើប្រាស់នយោបាយលាបពណ៌គ្នា និងវាយប្រហារបក្សដទៃដើម្បីផលប្រយោជន៍ខ្លួនឯង។
មេដឹកនាំសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គ្រោងដឹកនាំធម្មយាត្រាថ្មើរជើងមួយនៅដើមខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម បន្ទាប់ពីលោកសង្កេតឃើញថា សីលធម៌សង្គមក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីចុងឆ្នាំ២០១៧ ឬក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ ប៉ុន្តែស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនល្អក្នុងឆ្នាំកន្លងទៅនិងដើមឆ្នាំនេះ កំពុងបង្កការព្រួយបារម្ភក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំង។
សកម្មជនមួយចំនួននៅរំឭកដល់ការស្លាប់មេដឹកនាំសហជីពលេចធ្លោមួយរូបគឺលោក ជា វិជ្ជា ដែលត្រូវបានខ្មាន់កំាភ្លើងបាញ់ស្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពី១៩ឆ្នាំមុន។
គណបក្សប្រជាជនកម្ពុជា បានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយមួយរបស់គណបក្សភ្លើងទៀនក្រោមហេតុផលថា សេចក្តីថ្លែងការណ៍នោះមិនអាចចាត់ទុកថាជាលិខិតសុំទោស ចំពោះការចោទប្រកាន់លើគណបក្សកាន់អំណាច ដែលថា បានគាបសង្កត់ និងដាក់សម្ពាធលើការប្រកួតប្រជែងផ្នែកនយោបាយនោះឡើយ។
ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់សារព័ត៌មានអនឡាញមួយឈ្មោះ ខ្មែរខូវឺធីវី (KCTV) ខណៈចាងហ្វាងសារព័ត៌មានមួយនេះមានជម្លោះជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា រឿងចុះផ្សាយអត្ថបទទាក់ទងនឹងការអភិវឌ្ឍរបស់ឧកញ៉ាម្នាក់នោះនៅក្នុងខេត្តកណ្តាល។
ព័ត៌មានផ្សេងទៀត
No media source currently available