បើតាមលោកអំ សំអាត មានមនុស្ស២៣នាក់ដែលសង្គមស៊ីវិលអះអាងថា ជាជនរងគ្រោះនៅក្នុងការបង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះកាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដាក់ក្នុងពន្ធនាគារ ខណៈបុគ្គលដែលបញ្ជាឲ្យមានអំពើហិង្សាមិនត្រូវបាននាំខ្លួនយកមកកាត់ទោស។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលកត់សម្គាល់ថាស្ថាប័នគ.ជ.បទទួលយកសំណើតិចតួច ឬសឹងកម្រិត១%ពីភាគីពាក់ព័ន្ធទៅពិចារណា និងកែប្រែក្នុងនីតិវិធីបោះឆ្នោត ដែលនេះនៅតែធ្វើឲ្យគណបក្សនយោបាយតវ៉ា។
នៅក្នុងឆ្នាំ២០២២-២០២៣នេះ ផលនេសាទដាយត្រីទទួលបាន១៤៨១តោន ខណៈកាលពីឆ្នាំ២០២១-២០២២ផលនេសាទដាយត្រីបាន៨៩០តោន។
កាលថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ ហើយលោករំពឹងថា នឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត តាមរយៈការទទួលកម្ចីពីរដ្ឋាភិបាលចិន។ អ្នកតាមដានជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយតម្លាភាព ហើយប្រុងប្រយ័ត្ននឹងឥទ្ធិពលរបស់ចិននៅពេលអនាគត។
នៅក្នុងពិធីប្រកាសសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ កាលពីថ្ងៃចន្ទ លោកហ៊ុន សែនបានក្រើនរំឭកមន្ត្រីដែលធ្វើការក្នុងតំបន់ទន្លេមេគង្គត្រូវបង្កើនការអភិរក្សសត្វផ្សោតឲ្យបានល្អិតល្អន់ចៀសវាងកុំឱ្យសត្វដែលកម្រនេះបន្តស្លាប់ទៀត។
ពលរដ្ឋឲ្យដឹងថាសន្តិសុខបានឲ្យពួកគេរុះរើផ្ទះចេញ បើទោះបីជាអាជ្ញាធរខេត្តបានធានាជាមួយប្រជាពលរដ្ឋថា មិនមានអ្នកណាហ៊ានបង្ខំពលរដ្ឋឲ្យចេញពីតំបន់នោះក្តី។ ពលរដ្ឋទាំងនោះបានទទូចទៅអភិបាលខេត្ត ឲ្យបើកវេទិកាសាធារណៈមួយ ដើម្បីបញ្ជាក់អំពីគម្រោងព្រលានយន្តហោះនេះ។
នៅក្នុងពិធីប្រកាសសាងសង់ស្ពានទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ លោកហ៊ុន សែនបានលើកឡើងពីច្បាប់ឯកពន្ធភាព ដែលអាចបើកផ្លូវឲ្យមានការដកឋានៈឧត្តមសេនីយ៍ប៉ូលិសរបស់លោកហ៊ុន ជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក ភូ លិ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ហិង្សា និងបៀតបៀនស្រ្តីក្នុងពិធីជប់លៀងមួយ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដើម្បីឱ្យមានដំណោះស្រាយជាក់លាក់ត្រូវតែមានការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតនៃភ្លើងឆេះ ជាពិសេសថា តើការណ៍ដែលមានមនុស្សស្លាប់បណ្តាលមកពីអ្វីពិតប្រាកដ។
ក្រោយបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពកាលពីល្ងាចថ្ងៃសុក្រ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា អ្នកស្លាប់មានចំនួន ២៦ នាក់ និងរបួសជិត ៦ ០នាក់ ហើយទាំងអ្នកស្លាប់ និងរបួស មិនមានជនជាតិខ្មែរនោះទេ។
ថ្នាក់ដឹកនាំសមាគម សហព័ន្ធ សហភាព និងតំណាងស្រ្តីថ្ងៃសុក្រ បានកត់សម្គាល់ឃើញថា «អាជ្ញាធរកម្ពុជារំលោភនីតិវិធីក្នុងការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងមេសហជីព ដោយគ្មានដីកាបង្ហាញជាក់លាក់ដល់ពួកគាត់មុននាំខ្លួន»។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available