លោក អំ សំអាត បញ្ជាក់ថា គណៈកម្មការគ្រប់គ្រងរបស់អង្គការលីកាដូបានសម្រេចលុបចេញវីដេអូបទចម្រៀងនោះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយបន្តទៀត ព្រោះលោកថា អង្គការលីកាដូនៅមានការងារច្រើនទៀត ដែលត្រូវជួយដោះស្រាយដល់ប្រជាពលរដ្ឋ។
លោក ហៀង ប៊ុននឿន ដែលបានបាត់ប្អូនថ្លៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនទាន់ទទួលបានព័ត៌មានអ្វីពីអាជ្ញាធរ ពាក់ព័ន្ធជាមួយការពិនិត្យDNAទៅលើសាកសពដែលបានឆេះខ្ទេចខ្ទីនោះឡើយ និងថាលោកក៏មិនដឹងធ្វើអ្វីបន្តទៀតនោះដែរ គឺមានតែរង់ចាំព័ត៌មានពីអាជ្ញាធរ។
លោក វង សូត ថ្លែងថា មន្ត្រីនៅតាមឃុំសង្កាត់មានភារកិច្ចសំខាន់នៅក្នុងការចាត់ចែងផ្តល់សាច់ប្រាក់ជូនពលរដ្ឋដែលត្រូវការជំនួយពីរដ្ឋាភិបាល និងថា មន្ត្រីបានធ្វើកិច្ចការនេះដោយបានលទ្ធផលល្អហើយ តែនៅមានចំណុចខ្វះខាតដែលត្រូវកែប្រែ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងប្រធានអង្គការសង់ត្រាល់ លោកមឿន តុលា និងមេដឹកនាំអង្គការសមាគមពីរនាក់ទៀតត្រូវបានកោះហៅឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលភ្នំពេញ។
បើតាមលោកនាយករដ្ឋមន្ត្រី គណបក្សប្រឆាំងអាចឃោសនា ឬក៏បញ្ជ្រាបពីគោលនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋបាន ប៉ុន្តែលោកហាមមិនឱ្យមានការប្រើប្រាស់វោហាស័ព្ទនយោបាយវាយប្រហារគណបក្សដទៃ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងអំឡុងពេលនេះគឺមិនគួរកើតមានទេ។
អ្នកស្រី ហេម ទីណា អាយុ ៤៥ ឆ្នាំ អ្នកលក់ត្រីប្រហុកនៅជិតច្រាំងទន្លេក្នុងភូមិសាស្ត្រគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវ ប្រាប់វីអូអេថា ឆ្នាំនេះ ត្រីត្រូវជាងឆ្នាំមុន ប៉ុន្តែមិនសូវមានពលរដ្ឋមកទិញយកទៅធ្វើប្រហុក ដែលធ្វើឲ្យលក់មិនសូវបានចំណេញ ឬខាត។
ហៀង ប៊ុននឿន ដែលបានបាត់ប្អូនថ្លៃ កំពុងតែទន្ទឹងរង់ចាំដំណឹងពីអាជ្ញាធរពាក់ព័ន្ធ។ លោកទទូចឱ្យអាជ្ញាធរស្វែងរកសាច់ញាតិរបស់ខ្លួនឱ្យបានឆាប់ឃើញ។ លោកក៏បានអះអាងថា អាជ្ញាធរមានភាពអសកម្ម និងធ្វើការយឺតយ៉ាវ។
លោក Nate Thayer អ្នកកាសែតអាមេរិកាំងមិនចំណុះឱ្យស្ថាប័នណាមួយដែលបានយកព័ត៌មានមុនគេបង្អស់តាមរយៈកិច្ចសម្ភាសឆ្នាំ ១៩៩៧ របស់លោកជាមួយនឹង ប៉ុល ពត ដែលជាមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងប្រទេសកម្ពុជា បានស្លាប់នៅអាយុ ៦២ ឆ្នាំ។
លោក Nate Thayer បានស្លាប់ដោយសារជំងឺក្នុងអាយុ ៦២ ឆ្នាំ។ អតីតអ្នកកាសែតខ្មែរខ្លះ នៅចងចាំសេចក្តីក្លាហានរបស់អ្នកកាសែតជនជាតិអាមេរិកាំងរូបនេះ ដែលហ៊ានចូលក្នុងតំបន់គ្រប់គ្រងដោយទាហានខ្មែរក្រហមដើម្បីសម្ភាស ប៉ុល ពត មេដឹកនាំខ្មែរក្រហមដែលកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឲ្យកសិករ និងភាគីពាក់ព័ន្ធ ចងក្រងគ្នាជាក្រុម ដើម្បីផលិតផលិតផលកសិកម្មឲ្យឆ្លើយតបតម្រូវការទីផ្សារ និងដើម្បីធានាស្ថិរភាពតម្លៃនៅលើទីផ្សារ។
បើតាមលោកអំ សំអាត មានមនុស្ស២៣នាក់ដែលសង្គមស៊ីវិលអះអាងថា ជាជនរងគ្រោះនៅក្នុងការបង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះកាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដាក់ក្នុងពន្ធនាគារ ខណៈបុគ្គលដែលបញ្ជាឲ្យមានអំពើហិង្សាមិនត្រូវបាននាំខ្លួនយកមកកាត់ទោស។
ព័ត៌មានផ្សេងទៀត
No media source currently available