ទីភ្នាក់ងារប្រមូលពន្ធសហរដ្ឋអាមេរិក ដែលហៅកាត់ថា IRS នឹងកាត់បន្ថយបុគ្គលិកប្រមាណ៧ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោននិងនៅទូទាំងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។
តំណាងរាស្ត្រពីរនាក់ដែលមកពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កំពុងស្នើឱ្យមានបម្រាបមិនឱ្យប្រើកម្មវិធី app បញ្ញាសិប្បនិម្មិត AI របស់ចិនឈ្មោះ DeepSeek ពីឧបករណ៍នានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋបាលលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារនិយាយថាខ្លួននឹងដកបុគ្គ លិកនៅក្រៅប្រទេសស្ទើរតែទាំងអស់នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ចេញពីការងារនិងចេញពីការិយាល័យនៅជុំវិញពិភពលោក។
លោកមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្រួញរដ្ឋាភិបាលសហព័ន្ធ បាននិយាយកាលពីព្រឹកថ្ងៃចន្ទថាដំណើរការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងចាប់ផ្តើមហើយ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យដកចេញនូវប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកពីប្រទេសហ្វីលីពីន ប្រសិនបើប្រទេសចិនបញ្ឈប់នូវអ្វីដែលខ្លួនហៅថាជា«ឥរិយាបថគឃ្លើននិងបង្ខិតបង្ខំ» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ឪពុកម្ដាយមួយចំនួនដែលប្រឆាំងនឹងបម្រាមនេះថា ការមានទូរសព្ទដៃជាប់នឹងខ្លួនគឺជាវិធីតែមួយគត់ដែលសិស្សអាចទាក់ទងសមាជិកគ្រួសារ ឬអ្នកដែលខ្លួនទុកចិត្តបានក្នុងករណីអាសន្នណាមួយកើតឡើង។
ក្រសួងការពារជាតិអាមេរិកនឹងចាប់ផ្តើមពង្រាយកងទ័ពជាប់កាតព្វកិច្ចសកម្មរហូតដល់ទៅ១៥០០នាក់ទៅជួយការពារព្រំដែនភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមក្រុមមន្ត្រីអាមេរិកដែលបានថ្លែងកាលពីថ្ងៃពុធ ដោយធ្វើទៅតាមផែនការរបស់លោកប្រធានាធិបតី Donald Trump
ភ្លើងឆេះនៅសណ្ឋាគារកម្ពស់១២ជាន់នៅឯរមណីយដ្ឋានស្គីទឹកកកនៅភាគនីរតីប្រទេសតួកគីកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់៧៦នាក់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែលសង្កត់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ប្រទេសទាំង២ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trumpបានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧។
លោកស្រី Bernice King ជាបុត្រីពៅរបស់សពលោក King និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល King Center ថ្លែងថា៖ «ខ្ញុំរីករាយដែលវាបានកើតឡើងនៅថ្ងៃតែមួយ ព្រោះវាផ្តល់ឱ្យសហរដ្ឋអាមេរិក និងពិភពលោកនូវភាពផ្ទុយគ្នានៅក្នុងរូបភាព។ តើនេះជាផ្លូវដែលអ្នកចង់ទៅ ឬជាផ្លូវដែលអ្នកចង់ទៅ»?
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្ថយទោសទណ្ឌិតជិត ២.៥០០ នាក់ដែលជាប់ទោសពីបទល្មើសគ្រឿងញៀនអហិង្សា។ ការបន្ធូរបន្ថយទោសកាលពីថ្ងៃសុក្រនោះបានធ្វើឲ្យលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកដែលលើកលែងនិងបន្ថយទោសដល់បុគ្គលច្រើនជាងគេបង្អស់។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា ក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីជាមួយផ្នែកផ្សេងៗនៃឧស្សាហកម្មយោធារុស្ស៊ីក៏នឹងប្រឈមទោសទណ្ឌផងដែរ។
សភាលីបង់បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជ្រើសរើសមេបញ្ជាការកងទ័ព លោក Joseph Aoun ឱ្យធ្វើជាប្រមុខរដ្ឋ ដែលនេះជាការបំពេញតួនាទីប្រធានាធិបតីដែលនៅទំនេរអស់រយៈពេលជាង២ឆ្នាំ។
តុលាការកំពូលរដ្ឋញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការរាំងខ្ទប់ការផ្ដន្ទាទោសលោក Trump ក្នុងសំណុំរឿងបង់លុយបំបិទមាត់ ដែលធ្វើឲ្យប្រធានាធិបតីជាប់ឆ្នោតរូបនេះ ទំនងជាប្រើជម្រើសចុងក្រោយ គឺតុលាការកំពូលសហរដ្ឋអាមេរិក ដើម្បីរារាំងសវនាការ កុំឲ្យធ្វើឡើងបាននៅថ្ងៃសុក្រនេះ។
ក្នុងគោលដៅសង្កត់ធ្ងន់ពីទំហំក្តីស្រឡាញ់ដែលអ្នកនយោបាយគណបក្សប្រជាធិបតេយ្យពីរដ្ឋ Georgia រូបនេះមានចំពោះធម្មជាតិក៏ដូចជាការផ្តល់អាទិភាពលើគោលនយោបាយការពារបរិស្ថាន ពណ៌បៃតងនេះត្រូវបានប្រើគ្រប់កន្លែង។
លោក Carter បង្រៀននៅសាលាថ្ងៃអាទិត្យចំនួនពីរលើកក្នុងមួយខែដែលពេលខ្លះមានមនុស្សរហូតដល់ជាង ៥០០ នាក់។ នៅថ្ងៃអាទិត្យណាដែលលោកមិនបង្រៀន មានមនុស្សតែប្រមាណ២០ ឬ៣០នាក់ និងអ្នកមកទស្សនាមួយចំនួនដែលតែងតែចូលរួម។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា «ទំនាស់ផ្ទៃក្នុង»មានន័យថា លោក«មិនអាចជាជម្រើសដ៏ល្អបំផុត»សម្រាប់ការបោះឆ្នោតបន្ទាប់នោះទេ។ លោក Trudeau គ្រោងនៅកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់ពេលដែលមេដឹកនាំថ្មីនៃគណបក្សសេរីភាព (Liberal Party) ត្រូវបានជ្រើសរើស។
ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនកំព្យូទ័រដែលត្រូវបានលួចចូលដំណើរការ ឬឯកសារប្រភេទណាដែលពួក Hacker អាចទទួលបាននោះទេ
ការបន្ថយទោសនេះធ្វើឲ្យរួចជីវិតដល់អ្នកទោសដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតដូចជាជនដែលពាក់ព័ន្ធនឹងការប្លន់ធនាគារ ឬការជួញដូរគ្រឿងញៀនដ៏ប្រល័យ និងជនដែលសម្លាប់ឆ្នាំគុក ឬអ្នកទោសក្នុងមន្ទីរឃុំឃាំងថ្នាក់សហព័ន្ធជាដើម។
ទីភ្នាក់ងារ ICE ដែលទទួលខុសត្រូវលើការបញ្ជូនអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិកចេញពីប្រទេស បានបញ្ជូនមនុស្ស ២៧១.៤៨៤ នាក់ចេញក្នុងឆ្នាំសារពើពន្ធ ២០២៤ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា។ ចំនួននេះស្មើនឹងជិតពីរដងនៃចំនួន ១៤២.៥៨០ នាក់ក្នុងរយៈពេលដូចគ្នានេះក្នុងឆ្នាំ ២០២៣។
ព័ត៌មានផ្សេងទៀត