ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានីវ៉ាស៊ីនតោនចាប់ផ្តើមលុបគំនូសពាក្យស្លោក «Black Lives Matter» នៅជិតសេតវិមាន


កម្មករកំពុងចាប់ផ្តើមលុបគំនូសពាក្យស្លោក «Black Lives Matter» ពណ៌លឿងដ៏ធំមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។
កម្មករកំពុងចាប់ផ្តើមលុបគំនូសពាក្យស្លោក «Black Lives Matter» ពណ៌លឿងដ៏ធំមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។

កម្មករ​បាន​ចាប់ផ្តើម​លុប​គំនូស​ពាក្យស្លោក «Black Lives Matter» ពណ៌​លឿង​ដ៏​ធំ​នៅ​លើ​ដងផ្លូវ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser បាន​ប្រកាស​អំពី​ចំណាត់ការ​នេះ​កាលពី​សប្តាហ៍​មុន​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្ពាធ​ពី​សកម្មជន​សមាជិក​សភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ទាមទារ​បែប​នេះ។

គេ​រំពឹង​ថា​ដំណើរការ​លុប​ពាក្យស្លោក​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល ៦ សប្តាហ៍ ហើយ​ពាក្យស្លោក​ថ្មី​នឹង​ត្រូវ​លាប​ជំនួស​វិញ ដែល​ពាក្យស្លោក​នោះ​នៅ​មិន​ទាន់​កំណត់​ដោយ​រដ្ឋបាល​ក្រុង​នៅឡើយ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG