ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតប្រធានាធិបតីហ្វីលីពីនត្រូវចាប់ខ្លួនតាមដីកាតុលាការព្រហ្មទណ្ឌអន្តរជាតិ


អតីតប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានធ្វើដំណើរ​ទៅដល់​ទីក្រុងហុងកុង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥។
អតីតប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានធ្វើដំណើរ​ទៅដល់​ទីក្រុងហុងកុង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥។

អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ម៉ានីល ​នៅ​ថ្ងៃ​អង្គារ​នេះ ​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ប្ដឹង​ប្រឆាំង​នឹង​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ហ្វីលីពីន។

លោក Duterte ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​បាន​ត្រឡប់​មកពី​ទីក្រុង​ហុងកុង​វិញ ហើយ​ប៉ូលិស​បាន​នាំ​លោក​ទៅ​ឃុំខ្លួន​តាម​ដីកា​របស់​តុលាការ ICC។ តុលាការ​នេះ​បាន​ស៊ើបអង្កេត​ករណី​សម្លាប់​ទ្រង់ទ្រាយ​ធំ​ដែល​បាន​កើតឡើង​នៅ​ក្រោម​ការ​បង្ក្រាប​ដ៏​ប្រល័យ​របស់​លោក​លើ​គ្រឿងញៀន​ខុស​ច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos ។

ការិយាល័យប៉ូលិស​អន្តរជាតិ​ប្រចាំ​ក្រុង​ម៉ានីល​បាន​ទទួល​សំណៅ​ផ្លូវការ​មួយ​នៃ​ដីកា​ចាប់ខ្លួន​នេះ​ពី​តុលាការ ICC ហើយ​សេចក្ដី​ជូន​ដំណឹង​អំពី​ដីកា​ចាប់ខ្លួន​នេះ​ត្រូវបាន​បង្ហាញ​ជូន​លោក Duterte។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ហ្វីលីពីន។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ​ថា តើ​ប៉ូលិស​បញ្ជូន​លោក Duterte ទៅ​ទីណា។ រដ្ឋាភិបាល​ហ្វីលីពីន​ថា​លោក Duterte ដែល​មាន​វ័យ ៧៩ ឆ្នាំ​នេះ​ មាន​សុខភាព​ល្អ​និង​ត្រូវបាន​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​របស់​រដ្ឋាភិបាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG