ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមមន្ត្រីថ្លែងថា ក្រសួងការពារជាតិអាមេរិកនឹងបញ្ជូនកងទ័ពជាប់កាតព្វកិច្ចសកម្មទៅជួយការពារព្រំដែនរវាងអាមេរិកនិងម៉ិកសិក


ទាហាន​អាមេរិក​សាងសង់​របង​ដែក​នៅ​ជុំវិញ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក​​ក្នុង​ទីក្រុង​Donna រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ២០១៨។
ទាហាន​អាមេរិក​សាងសង់​របង​ដែក​នៅ​ជុំវិញ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក​​ក្នុង​ទីក្រុង​Donna រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងការពារជាតិអាមេរិកនឹងចាប់ផ្តើមពង្រាយកងទ័ពជាប់កាតព្វកិច្ចសកម្មរហូតដល់ទៅ១៥០០នាក់ទៅជួយការពារព្រំដែនភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមក្រុមមន្ត្រីអាមេរិកដែលបានថ្លែងកាលពីថ្ងៃពុធ ដោយធ្វើទៅតាមផែនការរបស់លោកប្រធានាធិបតី Donald Trump ដែលបានដាក់ចេញក្នុងបទបញ្ជាប្រធានា ធិបតី ក្រោយលោកឡើងកាន់តំណែងដើម្បីបង្ក្រាបលើការធ្វើអន្តោប្រវេសន៍។

រដ្ឋមន្ត្រីការពារជាតិស្តីទីលោក Robert Salesses ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាដាក់ពង្រាយទ័ពនេះនៅថ្ងៃពុធ ប៉ុន្តែមិនទាន់ច្បាស់នៅឡើយថាកងទ័ពឬអង្គភាពណានឹងត្រូវទៅ ហើយចំនួនសរុបអាចឡើងចុះ។ វាមិនទាន់ច្បាស់នៅឡើយថាពួកគេនឹងត្រូវធ្វើកិច្ចការពង្រឹងច្បាប់ ដែលនឹងដាក់ឱ្យកងទ័ពអាមេរិកកក្នុងតួនាទីថ្មីមួយដែលមិនធ្លាប់ធ្វើឡើងក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

ក្រុមមន្ត្រីថ្លែងក្នុងលក្ខខណ្ឌអនាមិក ព្រោះសេចក្តីប្រកាសមិនទាន់ធ្វើឡើងនៅឡើយ។

កងទ័ពជាប់កាតព្វកិច្ចសកម្មនឹងចូលរួមជាមួយឆ្មាំការពារជាតិអាមេរិកនិងកងកម្លាំងបម្រុងដែលនៅទីនោះស្រាប់ប្រមាណ២៥០០នាក់។ បច្ចុប្បន្នមិនមានកងទ័ពជាប់កាតព្វកិច្ចសកម្មធ្វើការនៅតាមព្រំដែននោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG