មុនលោកវាយជួងបើកផ្សារភាគហ៊ុននៅម៉ោង៩:៣០នាទីព្រឹកជាលើកដំបូងសម្រាប់លោក លោក Trumpបាននិយាយនៅឯផ្សារភាគហ៊ុនហើយបានហៅពិធីនេះថាជា«កិត្តិយសដ៏ធំធេងមួយ»។
នៅឯកិច្ចប្រជុំមួយ លោក Wray បានថ្លែងថា លោកនឹងចុះចេញពីតំណែង«បន្ទាប់ពីលោកបានពិចារណាយ៉ាងប្រយ័ត្នប្រយែងអស់រយៈពេលជាច្រើនសប្តាហ៍»។
អនុស្សារណៈនេះបានត្រូវអនុម័តមុនពេលលោក Donald Trump ចូលកាន់តំណែងក្នុងខែមករាហើយវាបានរៀបចំដើម្បីជួយក្រុមរបស់លោក Trumpស្ថាបនានូវវិធីដោះស្រាយរបស់ខ្លួននៅក្នងការដោះស្រាយទំនាក់ទំនងដែលទាក់ទិននឹងគូសត្រូវនិងអ្នកប្រកួតប្រជែងដ៏ខ្លាំងបំផុតរបស់អាមេរិក។
តុលាការស្រុកភាគកណ្តាលក្រុងសេអ៊ូលបាននិយាយថាខ្លួនបានយល់ព្រមឱ្យមានដីការចាប់ខ្លួនលោក Kim Yong Hyun អតីតរដ្ឋមន្ត្រីការពារជាតិលើបទចោទប្រកាន់ពីការបះបោរនិងការរំលោភអំណាច។
ប្រទេសចិនកំពុងសម្រួចគោលនយោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពេលខ្លួនត្រូវប្រឈមនឹងទំនាក់ទំនងមិនប្រាកដប្រជាជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថ្លែងនៅព្រឹកថ្ងៃពុធនេះថា លោកនឹងដកចេញនូវ«ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន» ក្នុងពេលឆាប់ៗ ដែលលោកបានប្រកាសដាក់ក្នុងរាត្រីដ៏តានតឹងខាងផ្នែកនយោបាយមួយ
ចៅក្រមសហព័ន្ធមួយរូបបានច្រានចោលរឿងក្តីកាំភ្លើងប្រឆាំងលោក Hunter Biden កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានលើកលែងទោសដល់កូនប្រុសរបស់លោក។
សហរដ្ឋអាមេរិកថ្លែងថាខ្លួនកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពដែលវិវត្តយ៉ាងឆាប់រហ័សនៅ កូរ៉េខាងត្បូង ទីដែលលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាស «ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន»
លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ដែលបានដណ្តើមអំណាចពីមេដឹកនាំជាប់ឆ្នោតអ្នកស្រី Aung San Suu Kyi ក្នុងរដ្ឋប្រហារមួយនៅឆ្នាំ ២០២១ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការបណ្តេញចេញនិងការធ្វើទុក្ខបុកម្នេញជាតិសាសន៍រ៉ូហ៊ីងយ៉ា។
លោក Guterres បានថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិនេះដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួននិងធានាថាខ្លួនបានអនុលោមតាមអនុសញ្ញានេះ»។
ប៉ុន្តែនៅចំពេលដែលសេដ្ឋកិច្ចចិនកំពុងចុះខ្សោយដែលបណ្ដាលមកពីវិបត្តិអចលនទ្រព្យនិងសម្ពាធបរិត្តផរណា អ្នកប្រើប្រាស់លែងចំណាយហ៊ឹកហ៊ាក់លើការទិញទំនិញនានាក្នុងអំឡុងព្រឹត្តិការណ៍ដ៏អធិកអធមនេះទៀតហើយ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានថ្កោលទោសសកម្មភាពដ៏គ្រោះថ្នាក់របស់ចិនប្រឆាំងហ្វីលីពីន ហើយបានបន្តព្រមានចិនថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនបើកងកម្លាំងហ្វីលីពីន ត្រូវបានវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
កូរ៉េខាងជើងបានសាកល្បងដ្រូនបំផ្ទុះដែលរចនាឡើងដើម្បីបុកកម្ទេចគោលដៅ ហើយមេដឹកនាំប្រទេសនេះលោក Kim Jong Un បានអំពាវនាវឱ្យផលិតអាវុធនេះឱ្យបានច្រើន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃសុក្រ។
យោធាអ៊ីស្រាអែលបានថ្លែងថាខ្លួនបានវាយប្រហារចំទីតាំងរចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម Jihad នៅប្រទេសស៊ីរី ហើយ«បានបង្កការខូចខាតធ្ងន់ធ្ងរនៅទីបញ្ជាការរបស់អង្គការភេរវកម្មមួយនេះនិងប៉ះពាល់ទៅលើប្រតិបត្តិការរបស់ក្រុមនេះ»។
បុរសម្នាក់នោះដែលមានឈ្មោះថា Asif William Rahman ត្រូវបាន FBI ចាប់ខ្លួននៅសប្តាហ៍នេះក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការជាលើកដំបូងរបស់លោកនៅកោះ Guam ។
លោក Blinken បាននិយាយថា៖ «លោកប្រធានាធិបតី Biden បានប្ដេជ្ញាចិត្តដើម្បីធ្វើឱ្យប្រាកដថា រាល់ប្រាក់ដុល្លារដែលយើងនៅមាន នឹងត្រូវបានចំណាយទាំងអស់នៅចន្លោះពេលនេះដល់ថ្ងៃទី២០ ខែមករា» ជាពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងត្រូវស្បថចូលកាន់តំណែង។
ការផ្ទេរអំណាចនេះមិនត្រឹមតែជាការតែងតាំងមនុស្សដើម្បីបំពេញមុខងារផ្សេងៗនោះទេ ប្រធានាធិបតីជាប់ឆ្នោតភាគច្រើនក៏ស្ដាប់ការផ្ដល់ដំណឹងអំពីបញ្ហាស៊ើបការណ៍សម្ងាត់ជារៀងរាល់ថ្ងៃឬស្ទើរតែរាល់ថ្ងៃក្នុងអំឡុងពេលនេះផងដែរ។
ការផ្តល់សច្ចាប័ននេះ ធ្វើឡើងពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែនថា កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
រដ្ឋបាលលោក Biden បានព្រមានថា ការខកខានមិនធ្វើតាម អាចញ៉ាំងឲ្យមានការអនុវត្តច្បាប់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យអាមេរិកកាត់បន្ថយជំនួយយោធា ពេលអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់នៅហ្កាហ្សា និងក្រុមហេសបូឡានៅលីបង់។
ការកាត់បន្ថយនេះ និងទម្លាក់អត្រាគោលរបស់ធនាគារកណ្តាលដល់ប្រហែល ៤,៦ភាគរយ ធ្លាក់ចុះពីកម្រិត ៥,៣ភាគរយ ខ្ពស់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ មុនពេលកិច្ចប្រជុំខែកញ្ញា។
ព័ត៌មានផ្សេងទៀត