ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖ «ភាគីអាមេរិកបានប្រគល់កំណត់កិច្ចយល់ព្រមផ្លូវការមួយអំពីការតែងតាំង [លោក Darchiev] នេះ»។
ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា កិច្ចសន្យាផ្តល់ជំនួយច្រើនឆ្នាំត្រូវបានកាត់ដល់ ៩២% ដើម្បីសន្សំថវិកាប្រមាណ ៦០ ពាន់លានដុល្លារក្នុងកម្មវិធីអភិវឌ្ឍន៍និងមនុស្សធម៌ក្រៅប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការវៀតណាមបានកាត់ទោសអ្នកកាសែតឯករាជ្យឈានមុខគេឱ្យជាប់ពន្ធនាគារ រយៈពេល៣០ខែដោយសារការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែលរិះគន់រដ្ឋាភិបាល។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយនៅថ្ងៃពុធនេះថា លោកចង់ឲ្យប្រទេសនៅអឺរ៉ុប «ទាំងអស់» ធ្វើកិច្ចសហប្រតិបត្តិការនិងចាប់ផ្ដើមកាត់បន្ថយការផ្ដល់ទិដ្ឋាការដល់ជនជាតិនៃប្រទេសដែលបដិសេធមិនទទួលយកត្រឡប់ទៅវិញនូវជនចំណាកស្រុកខុសច្បាប់ដែលបារាំងបណ្ដេញចេញ។
ជនសង្ស័យ ៧នាក់ រួមមានយ៉ាងតិចណាស់ក៏មន្ត្រីរបស់ក្រុមហ៊ុន Pertamina ៤នាក់ដែរត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។
ការស្វែងរកឡើងវិញនូវយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលមានជើងហោះហើរ MH370 បានចាប់ផ្តើម ក្រោយពីយន្តហោះនេះ បានបាត់ជាង១ទសវត្សរ៍មកហើយ ដែលជាអាថ៍កំបាំងដែលបានអូសបន្លាយពេលដ៏យូរបំផុតមួយក្នុងវិស័យអាកាសចរណ៍។
ជនដែលត្រូវឃុំខ្លួនទាំងនោះ ដែលសុទ្ធតែជាជនជាតិវៀតណាមមកពីខេត្ត Dong Nai ប៉ែកខាងត្បូងនិងខេត្តប៉ែកខាងជើងខ្លះត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើតាមប៉ូលិសខេត្ត Dong Nai ដែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញមួយ។
រុស្ស៊ីថាខ្លួននឹងបញ្ឈប់សង្គ្រាមនេះក្នុងករណីណាដែលកិច្ចព្រមព្រៀងមួយអាចសម្រេចបានដែល «ត្រូវនឹង» ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ និងបានចោទអឺរ៉ុបថាចង់ពន្យារពេលសង្គ្រាមនេះ។
លោក Trump បានគំរាមដាក់ពន្ធគយទាំងលើសម្ព័ន្ធមិត្តនិងលើសត្រូវរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមទាំងចិនផងដែរ តាំងពីពេលដែលលោកបានចូលកាន់តំណែងកាលពីខែមុនមក។
ទីប្រឹក្សាកំពូលនានារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារដោយពាក្យសម្តីលើមេដឹកនាំអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាជា «ជនផ្តាច់ការ»។
ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនមនុស្សជាង៤៥០នាក់នៅក្នុងការវាយឆ្មក់មួយនៅកន្លែងមួយដែលត្រូវគេចោទថាជាកន្លែងលេងល្បែងអនឡាញដំណើរការដោយជនជាតិចិននៅក្នុងរដ្ឋធានីម៉ានីល។
ដោយពណ៌នាថាជា «បដិវត្តិន៍មួយ» ដោយពួកមន្ត្រីជាន់ខ្ពស់នោះ យុទ្ធនាការនោះនឹងឃើញចំនួនក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានត្រូវកាត់បន្ថយពីចំនួន ៣០ មកនៅចំនួន ២២។
ផែនការនេះបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់រួបរួមប្រឆាំង ក៏ប៉ុន្តែ ការខ្វែងគំនិតនៅតែមានអំពីតើនរណាត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្គ្រាមហើយនឹងថាតើត្រូវផ្តល់ថវិកាសម្រាប់ស្ថាបនាតំបន់នោះឡើងវិញយ៉ាងដូចម្តេច។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
កំណែទម្រង់បែបនេះកំពុងបង្កើតភាពចម្រូងចម្រាសក្នុងប្រទេសកុម្មុយនិស្ត ដែលគេនិយាយថាការធ្វើការឱ្យរដ្ឋយូរឆ្នាំគឺមានន័យថាជាការងារប្រចាំជីវិត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថាលោកត្រៀមរួចរាល់ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានព្រមានសម្ព័ន្ធមិត្តនៅអង្គការអូតង់ក្នុងទ្វីបអឺរ៉ុបកុំឲ្យសន្មតថាវត្តមានកងទ័ពអាមេរិកនៅទ្វីបអឺរ៉ុបនឹង «បន្តរហូត»
ការសម្រេចរបស់សហរដ្ឋអាមេរិកដើម្បីផ្អាកការផ្តល់ថវិការជំនួយបរទេសរបស់ខ្លួនកំពុងបង្ខំឱ្យទីភ្នាក់ងារនានារបស់អង្គការសហ្រជាជាតិបញ្ឈប់ការងាររបស់មនុស្សរាប់ពាន់នាក់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនដើម្បីជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
កាលពីថ្ងៃចន្ទ ប្រទេសចិនបានបញ្ជាក់ថាសេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងជប៉ុនដែលថ្កោលទោសសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងថាជា «សកម្មភាពបង្កហេតុ» គឺជា «ការវាយប្រហារនិងបង្ខូចកេរ្តិ៍ឈ្មោះ» ខ្លួន។
ព័ត៌មានផ្សេងទៀត