ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​រុករក​ចាប់ផ្តើម​ការស្វែងរក​យន្តហោះ​ MH370 ​ជាថ្មី


រូបឯកសារ៖ កុមារីម្នាក់ឈរនៅ​ខាងមុខ​សារ​រំលឹក​ការ​ធ្លាក់​យន្តហោះ​ MH370 នៅ​ទីក្រុង​គូឡាឡាំពួរ​កាលពីថ្ងៃទី​៣ មីនា​ ឆ្នាំ២០១៩។
រូបឯកសារ៖ កុមារីម្នាក់ឈរនៅ​ខាងមុខ​សារ​រំលឹក​ការ​ធ្លាក់​យន្តហោះ​ MH370 នៅ​ទីក្រុង​គូឡាឡាំពួរ​កាលពីថ្ងៃទី​៣ មីនា​ ឆ្នាំ២០១៩។

ការស្វែងរក​ឡើងវិញ​នូវ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែលមាន​ជើង​ហោះហើរ​ MH370 ​បាន​ចាប់ផ្តើម ​ក្រោយពី​យន្តហោះ​នេះ ​បាន​បាត់​ជាង​១​ទសវត្សរ៍​មក​ហើយ ​ដែលជា​អាថ៍កំបាំង​ដែល​បាន​អូសបន្លាយ​ពេល​ដ៏យូរ​បំផុត​មួយ​ក្នុង​វិស័យ​អាកាសចរណ៍។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី ​លោក Anthony Loke ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា ក្រុមហ៊ុន​រុករក​ក្នុង​សមុទ្រ ​Ocean Infinity ​បាន​បន្ត​ស្វែងរក​យន្តហោះ​ដែល​បាត់​នោះ។

លោក Loke ​បាន​ប្រាប់​ក្រុមអ្នកយកព័ត៌មាន​ថា​សេចក្តី​លម្អិត​នៃ​កិច្ចសន្យា​រវាង​ម៉ាឡេស៊ី​និង​ក្រុមហ៊ុន​រុករក​នេះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​ តែ​ស្វាគមន៍​«‍ភាព​សកម្ម​របស់​ក្រុមហ៊ុន​ Ocean Infinity ​ក្នុង​ការដាក់​ពង្រាយ​នាវា​របស់​ក្រុមហ៊ុន​នោះ» ​ដើម្បី​ចាប់ផ្តើម​ស្វែងរក​យន្តហោះ​នោះ ​ដែល​បាន​បាត់​កាលពី​ថ្ងៃទី៨ ខែមីនា​ឆ្នាំ២០១៤។

យន្តហោះ​ប្រភេទ​ Boeing 777 ​ដែល​ដឹក​មនុស្ស​ចំនួន​២៣៩​នាក់ ​បាន​បាត់ពី​អេក្រង់​រ៉ាដា ​ពេល​កំពុង​ហោះ​ពី​ទីក្រុង​គួឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី ​ទៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ទោះជា​មាន​ការស្វែងរក​ដ៏ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ក៏​ដោយ ​ក៏​គេ​នៅ​មិនទាន់​រកឃើញ​យន្តហោះ​នោះ​នៅ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG