ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហ្វីលីពីន​ចាប់​មនុស្ស​ជាង​៤៥០​នាក់​នៅ​ក្នុង​ការ​វាយឆ្មក់​កន្លែង​ត្រូវ​គេ​ចោទ​ថា​ជា​មណ្ឌល​ឆបោក​អនឡាញ​របស់​ជនជាតិចិន


រូបឯកសារ៖ ប៉ូលិស​ហ្វីលីពីន​បានបង្រ្កាប​កន្លែង​លេងល្បែង​មួយ​កន្លែង​នៅទីក្រុង Makati កាលពីថ្ងៃទី​៣១ មករា ឆ្នាំ២០២៥។
រូបឯកសារ៖ ប៉ូលិស​ហ្វីលីពីន​បានបង្រ្កាប​កន្លែង​លេងល្បែង​មួយ​កន្លែង​នៅទីក្រុង Makati កាលពីថ្ងៃទី​៣១ មករា ឆ្នាំ២០២៥។

ប៉ូលិស​ហ្វីលីពីន​បាន​ចាប់​ខ្លួន​មនុស្សជាង​៤៥០​នាក់​នៅ​ក្នុង​ការ​វាយឆ្មក់​មួយនៅ​កន្លែង​មួយ​ដែល​ត្រូវ​គេ​ចោទ​ថា​ជា​កន្លែង​លេង​ល្បែង​អនឡាញ​ដំណើរការ​ដោយ​ជនជាតិ​ចិន​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល។ នេះ​បើ​តាម​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ដែល​មាន​អង្គការ​ចាត់តាំង។

ការ​សួរចម្លើយ​ដំបូង​បង្ហាញ​ថា ទីតាំង​នៅ​ជាយក្រុង​នេះ​ត្រូវ​បាន​ដំណើរការ​ជា​មណ្ឌល​ឆបោក​តាម​អនឡាញ ដោយ​ដៅ​គោលដៅ​ចំពោះ​ជន​រងគ្រោះ​នៅ​ប្រទេស​ចិន​និង​ឥណ្ឌា ដែល​ចូលរួម​នៅ​ក្នុង​ការ​ភ្នាល់​កីឡា និង​គម្រោង​វិនិយោគ​ផ្សេងៗ។ នេះ​បើ​តាម​គណៈកម្មការ​នេះ ដែល​បាន​ឱ្យ​ដឹង​ក្រោយ​ការ​វាយ​ឆ្មក់​កាល​ពី​ថ្ងៃព្រហស្បតិ៍ ដោយ​មាន​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ចិន​ចំនួន​១៣៧​នាក់។​ប្រធាន​គណៈកម្មការ​នេះ​គឺ​លោក Gilberto Cruz បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP នៅថ្ងៃសុក្រ​នេះថា «យើង​បាន​ចាប់​ខ្លួន​មេៗ​៥​នាក់​ជា​ជនជាតិ​ចិន‍» ដោយ​លោក​ថា ពួកគេ​ទំនង​អាច​ត្រូវ​ចោទ​ពី​បទ​ជួញដូរ​មនុស្ស។

កន្លែង​ប្រតិបត្តិការ​ល្បែង​ហ្គេម​អនឡាយ​របស់​ហ្វីលីពីន​ដែល​ហៅកាត់​ថា POGOs ត្រូវ​បាន​ហាម​ឃាត់​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​កន្លែង​ទាំង​នេះ​ត្រូវ​គេ​រាយការណ៍​ថា​ ឥឡូវ​នេះ​ជា​កន្លែង​លាក់បាំង​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​មាន​អង្គការ​ចាត់តាំង សម្រាប់​ជួញដូរ​មនុស្ស លាងលុយ បោកប្រាស់​តាម​អនឡាញ ចាប់​ជំរិត​និង​សូម្បីប្រព្រឹត្ត​ឃាតកម្ម៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG