ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ចាប់​អ្នក​កាសែត​លេច​ធ្លោ​ដាក់គុក ដោយសារ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក


រូបឯកសារ៖ រូបថត​លោក Truong Huy San ឬហៅ​ថា Huy Duc ពេល​លោកទៅទីក្រុងហាណូយប្រទេស​វៀតណាម។
រូបឯកសារ៖ រូបថត​លោក Truong Huy San ឬហៅ​ថា Huy Duc ពេល​លោកទៅទីក្រុងហាណូយប្រទេស​វៀតណាម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​បាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​ថា តុលាការ​វៀតណាម​បាន​កាត់ទោស​អ្នកកាសែត​ឯករាជ្យ​ឈានមុខ​គេ​ឱ្យ​ជាប់​ពន្ធនាគារ រយៈ​ពេល​៣០ខែ​ដោយសារ​ការបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​រិះគន់​រដ្ឋាភិបាល។

លោក Huy Duc បានធ្វើការឱ្យ​កាសែត​រដ្ឋ​ដ៏​មាន​ឥទ្ធិពល មុន​ពេល​លោក​និពន្ធ​ប្លុក​និង​គណនី​ហ្វេសប៊ុក​ដ៏ពេញនិយម​បំផុត​មួយ​របស់​វៀតណាម ជា​កន្លែង​ដែល​លោក​បាន​រិះគន់​មេដឹកនាំ​កុម្មុយនីស្ត​របស់​ប្រទេស​ ទៅ​លើ​បញ្ហា​ដូចជា​អំពើ​ពុករលួយ ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេសចិន។

តុលាការ​នៅ​ទីក្រុង​ហាណូយ​បាន​កាត់ទោស​បុរស​អាយុ៦៣​ឆ្នាំ​រូបនេះ ឆ្នាំ​ពី​បទ «បំពាន​សេរីភាព​ប្រជាធិបតេយ្យ ដើម្បី​រំលោភ​លើ​ផលប្រយោជន៍​របស់​រដ្ឋ‍» តាម​រយៈ​ការ​បង្ហោះ​អត្ថបទ​ចំនួន​១៣ នៅ​លើ​ហ្វេសប៊ុក។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម។ ការ​កាត់ទោស​នេះ​ប្រើពេល​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

មិនយូរ​ប៉ុន្មានមុន​ការចាប់​ខ្លួន​លោក​កាលពីខែមិថុនា​ឆ្នាំមុន លោក Huy Duc ដែល​ជា​ឈ្មោះ​លោកប្រើ​ក្នុងនាម​ជា​អ្នកកាសែត បាន​ផ្តោត​គោលដៅ​លើ​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​វៀតណាម លោក To Lam ក៏​ដូចជា​អ្នកកាន់​តំណែង​មុន​លោក​គឺ​លោក Nguyen Phu Trong ។

គេ​មិន​ច្បាស់​ទេថា​តើ​ការ​ចោទ​ប្រកាន់នេះ ​ទាក់​ទង​នឹង​ការ​បង្ហោះ​សារ​ណាមួយ​ជាក់លាក់​ឬអត់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG