បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងបកស្រាយពីអំពើយុត្តិធម៌និងហិង្សាទាក់ទិននឹងការស្លាប់របស់លោក Floyd
ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុង មីនីអាប៉ូលីស រដ្ឋមីនីសូតា លោក សេក កុសល បានថ្លែងថា ក្រុមបាតុករទាមទាររកយុត្តិធម៌ចំពោះការស្លាប់របស់លោក ចច ផ្លយ (George Floyd) ជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ នៅបន្តសេរីភាពធ្វើបាតុកម្ម ដោយមានការអនុញ្ញាតនិងការពារដោយអាជ្ញាធរ តែក្រុមអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណ:និងដុតបំផ្លាញអគារក្នុងទីក្រុងត្រូវបង្ក្រាប។ បញ្ហារំជើបរំជួលនេះ នៅបន្តកើតក្នុងបណ្តារដ្ឋជាច្រើន ដែលនាំឲ្យមានការដាក់បំរាមគោចរនិងប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងទីក្រុង នៃរដ្ឋមួយចំនួន ហើយនិងមានការគំរាមពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយទាហានផងដែរ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិសាធារណ: ប្រសិនបើស្ថានភាពអំពើហិង្សានៅតែមិនអាចគ្រប់គ្រងបាននៅតាមបណ្តារដ្ឋនានា។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសលោក សេក កុសល ប្រធានអង្គការ IKARE ដែលរស់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុដំបូង៕