ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រិះគន់​សហរដ្ឋ​អាមេរិក​រឿង​សិទ្ធិ​មនុស្ស មុន​ខួប​នៃ​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen ចូល​មក​ដល់


រូបឯកសារ៖ ក្រុមបាតុករ​ប្រមូលផ្ដុំគ្នា​ដើម្បី​តវ៉ា​អំពី​មរណភាព​របស់​លោក George Floyd កាលពី​ថ្ងៃច័ន្ទ​ទី ១ ខែមិថុនា ឆ្នាំ ២០២០ នៅ​ជិត​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ក្រុមបាតុករ​ប្រមូលផ្ដុំគ្នា​ដើម្បី​តវ៉ា​អំពី​មរណភាព​របស់​លោក George Floyd កាលពី​ថ្ងៃច័ន្ទ​ទី ១ ខែមិថុនា ឆ្នាំ ២០២០ នៅ​ជិត​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ផ្សាយ​អំពី​ការ​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​បាន​ស្លាប់​ បន្ទាប់ពី​ប៉ូលិស​ម្នាក់​យក​ជង្គង់​សង្កត់​ក​របស់​លោក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ផ្សព្វផ្សាយ​អំពី​ការ​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​លើក​ឡើង​ពី​ការ​គំរាម​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​ប្រើ​ទាហាន​ដើម្បី​បញ្ចប់​ភាព​ចលាចល​ហិង្សា​ណា​មួយ​នៃ​ការ​តវ៉ា​នេះ។

ការ​លើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ទាំង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ខួប​ទី ៣១ នៃ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ចិន​លើ​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen កាល​ពី​ឆ្នាំ ១៩៨៩ ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក។

រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៨៩ នេះ បង្ហាញ​ពី​ជនជាតិ​ចិន​ឈរ​តែ​ម្នាក់ឯង ដើម្បី​រារាំង​រថក្រោះ​ជា​ច្រើន​គ្រឿង​ដែល​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ខាងកើត​តាម​បណ្តោយ​មហា​វិថី Changan នៅ​ទី​លាន​ធានអានមេន (Tiananmen) ក្នុង​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៨៩ នេះ បង្ហាញ​ពី​ជនជាតិ​ចិន​ឈរ​តែ​ម្នាក់ឯង ដើម្បី​រារាំង​រថក្រោះ​ជា​ច្រើន​គ្រឿង​ដែល​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ខាងកើត​តាម​បណ្តោយ​មហា​វិថី Changan នៅ​ទី​លាន​ធានអានមេន (Tiananmen) ក្នុង​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន។

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ផ្សាយ​អំពី​ការ​តវ៉ា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​បាន​ស្លាប់​ បន្ទាប់ពី​ប៉ូលិស​ម្នាក់​យក​ជង្គង់​សង្កត់​ក​របស់​លោក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ចិន​តែងតែ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍។ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​គ្រប់​ទម្រង់​ទាំង​អស់​នៃ​ការ​រើសអើស​ពូជសាសន៍ ដើម្បី​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ជាតិ​សាសន៍​ភាគ​តិច»។

អ្នក​តាមដាន​ស្ថានការណ៍​ថា ការ​ផ្សាយ​អំពី​ការ​តវ៉ា​នេះ​ចង់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ខុស​ស្រឡះ​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​នយោបាយ​អាមេរិកាំង​គាំទ្រ​ការ​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

អ្នកស្រី Yuan Zeng សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង នៃ​សាកលវិទ្យាល័យ Leeds បាន​និយាយ​ថា៖ «យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​កំពុង​ប្រើ​ភាព​ចលាចល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បី​ជា​លេស​បញ្ជាក់​ថា វិធានការ​របស់​ចិន​លើ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​គឺ​ត្រឹមត្រូវ និង​ដើម្បី​វាយបក​ទៅ​វិញ​ចំពោះ​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG