ប្រជាពលរដ្ឋក្នុងប្រទេសមួយចំនួនដូចជា អូស្រ្តាលី ហូឡង់ ក្រិក អាល្លឺម៉ង់ អង់គ្លេស ម៉ិកស៊ិក និងប្រទេសស៊ីបជាដើម បានបញ្ចេញប្រតិកម្មចំពោះការស្លាប់របស់លោក George Floyd បន្ទាប់ពីលោក Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានស្លាប់កាលពីថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota៕