ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ស៊ើប​អង្កេត​ហិង្សា​ប៉ូលិស​អាមេរិក​ចំពោះ​អ្នក​កាសែត​ខ្លួន​


ប៉ូលិសចាប់ខ្លួនបាតុករអំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd នៅជិតសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
ប៉ូលិសចាប់ខ្លួនបាតុករអំឡុងពេលបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd នៅជិតសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ក្រសួង​ការបរទេស​អូស្ត្រាលីនិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​ករណី​វាយប្រហារ​ដោយ​ប៉ូលិស​អាមេរិក​ទៅ​លើ​អ្នក​សារព័ត៌មាន​អូស្ត្រាលី​ពីរ​រូប​នៅ​ក្រៅ​សេតវិមានក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ខណៈ​អាជ្ញាធរ​បាន​បំបែក​ហ្វូង​បាតុករ​នៅ​តំបន់​នោះ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​ប្រធានាធិបតី​ត្រាំ​ថត​រូប។

វីដេអូ​បង្ហាញ​អ្នក​សារព័ត៌មាន​នាង Amelia Brace ត្រូវ​វាយ​នឹង​ដំបង​ប៉ូលិស​ខណៈ​អ្នក​កាន់​កាម៉េរា​លោក Tim Myers ត្រូវ​ប៉ូលិស​ដាល់​ចំ​មុខ ក្នុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់។​

ឧប្បទ្ទវហេតុ​នេះត្រូវ​បាន​ផ្សាយ​ទៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​និង​បាននាំ​ឲ្យ​មាន​ការ​រន្ធត់​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។ អ្នក​សារព័ត៌មាន​អូស្ត្រាលី​ក៏​ថា​ពួក​គេ​ត្រូវ​គេ​បាញ់​នឹង​គ្រាប់​កាំភ្លើង​ជ័រដែរ។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​លោកស្រី​ Marise Payne ថាអូស្ត្រាលី​កំពុង​រក​នីតិវិធី​សម្តែង​ការ​«បារម្ភ​ខ្លាំង»របស់​ខ្លួន​នេះ​ដែល​ជា​សញ្ញាថា​អូស្ត្រាលី​នឹង​ដាក់​ពាក្យ​បណ្តឹងផ្លូវការ​អំពី​រឿង​នេះ។

លោក​ប្រធានាធិបតី​ត្រាំ​កំពុង​រង​ការរិះគន់​ខ្លាំង​អំពី​របៀប​ដែល​លោក​ចាត់ចែង​ក្នុង​ការ​គ្រប់គ្រង​បាតុកម្មទូទាំង​ប្រទេស​នេះ៕

XS
SM
MD
LG