Hello VOA៖ បញ្ហាចម្រូងចម្រាសក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដើម្បីជ្រើសរើសប្រធានាធិបតីបានបញ្ចប់ទៅមែនកាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តែគេសង្កេតឃើញមានបញ្ហាចម្រូងចម្រាសខ្លះនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានប្តឹងតវ៉ាពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ដំណើរការនីតិវិធីនេះ កើតឡើងនៅពេលដែលលោកអតីតៈអនុប្រធានាធិបតី ចូ បៃឌិន ខាងគណបក្សប្រជាធិបតេយ្យ នាំមុខលោក ត្រាំ នូវសំឡេងឆ្នោតដែលបានរាប់រួច ហើយមានការប្រទាញទង់គ្នាខ្លាំង ជាពិសេសនៅក្នុងរដ្ឋងាករេ ឬ swing states មួយចំនួន។ ក្នុងកម្មវិធីហេឡូវីអូអេ ពិសេសនៅយប់ថ្ងៃសុក្រនេះ លោក សុខ ខេមរា បានសម្ភាសន៍លោក ប៉ូច រាសី ជាអ្នកយកព័ត៌មានVOA ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនេះ៕ (លោក សុខ ខេមរា, Hello VOAពិសេស, វ៉ាស៊ីនតោន, ៦ វិច្ឆិកា ២០២០)