ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេតការណ៍​ពី​អង្គការ OSCE៖ មិន​ឃើញ​មាន​បញ្ហា​ជា​ប្រព័ន្ធ​ក្នុង​ការបោះឆ្នោត​នៅ​អាមេរិក ​នៅ​ឆ្នាំ​នេះ​ទេ


ពលរដ្ឋ​អាមេរិកាំង បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នៅ​សាលា​បឋមសិក្សា Robious នៅក្នុង​រដ្ឋ Virginia កាលពី​ថ្ងៃអង្គារទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋ​អាមេរិកាំង បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នៅ​សាលា​បឋមសិក្សា Robious នៅក្នុង​រដ្ឋ Virginia កាលពី​ថ្ងៃអង្គារទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៃ​អង្គការ​សហប្រតិបត្តិ​ការ​និង​សន្តិសុខ​ក្នុង​ទ្វីប​អឺរ៉ុប​ OSCE ​ដែល​ជាអង្គការ​អន្តររដ្ឋាភិបាល​ខាង​ផ្នែក​សន្តិសុខ​ បាន​គូស​បញ្ជាក់​ថា ខ្លួន​មិន​បាន​រក​ឃើញ​នូវ​បញ្ហា​ជា​ប្រព័ន្ធ​ណា​មួយ​ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​សហរដ្ឋអាមេរិក​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​នេះ​ទេ។ ​

ខណៈ​ពេល​ដែលលទ្ធផល​បោះឆ្នោត​នៅ​កំពុង​ត្រូវ​បាន​គេ​រាប់នៅ​ឡើយ​នៅថ្ងៃ​ពុធ លោក Michael Georg Link ប្រធាន​បេសកកម្ម​អ្នក​សង្កេតការណ៍​រយៈ​ពេល​ខ្លី​នេះ ដែល​បាន​មកសហរដ្ឋ​អាមេរិក​ ដើម្បី​ត្រួ​តពិនិត្យ​មើល​ការ​បោះឆ្នោត​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​នោះ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ដោយ​បាន​កោត​សរសើរ​ដល់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​អញ្ជើញ​ក្រុមបេសកកម្មត្រួតពិនិត្យ មក​មើលការ​បោះឆ្នោត​នេះ​ ដែលនេះ​បង្ហាញ​ពី​កត្តា​ដែល​ថា «គ្មាន​នរណា​ម្នាក់​ល្អ​អត់​ខ្ជោះ​នោះ​ទេ»។​

លោក​បន្ថែម​ថា៖​ «គ្រប់​របបប្រជាធិបតេយ្យ​ទាំង​អស់​ នឹង​ទទួល​ប្រយោជន៍​ពីការ​ផ្លាស់ប្តូរ​គ្នា​អំពី​គោលការណ៍​អនុវត្ត​ល្អៗ​ ដែល​អាច​ជួយធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ករណី​ចាំ​បាច់»។

សហរដ្ឋ​អាមេរិក​ មាន​កាតព្វកិច្ច​ជា​សមាជិក​អង្គការ​ OSCE ក្នុង​ការ​អញ្ជើញ​ក្រុម​អ្នក​សង្កេតការណ៍ពី​ទ្វីប​អឺរ៉ុប​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​បោះឆ្នោត​របស់​ខ្លួន។​

​ក្នុង​រយៈពេល​១៨​ឆ្នាំ​ដែល​អង្គការ​មួយ​នេះ បាន​មក​សង្កេតការណ៍ការ​បោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​ អង្គការ​នេះ ​បាន​ផ្តល់​អនុសាសន៍មួយ​ចំនួន​ ដែល​រួម​មានធ្វើ​ឲ្យការ​រៃ​អង្គាស​ថវិកា​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​មាន​តម្លាភាព​ជាង​មុន​ និង​ស្តារ​សិទ្ធិ​បោះឆ្នោត​ដល់ជន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដែលបាន​បញ្ចប់​ការ​ជាប់​ទោស​របស់​ខ្លួន​ជា​ដើម។​

ខណៈពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​បន្ត​ធ្វើ​នៅ​ឡើយ​នោះ​ ការងារ​របស់​ក្រុម​អ្នក​សង្កេតការណ៍​នេះ ​ក៏​នៅ​មិនទាន់​ចប់​ដែរ​។ សមាជិក​របស់​ក្រុម​នេះ​ ​នឹង​ចំណាយ​ពេល​២-៣​ សបា្តហ៍​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក ដើម្បីសិក្សា​ពី​ទិន្នន័យ​បោះឆ្នោត​ និងផ្តល់​អនុសាសន៍​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG