គណបក្សហ៊្វុនស៊ិនប៉ិចចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួន
ថ្ងៃអាទិត្យនេះគឺជាថ្ងៃទី ២ នៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះថ្នាក់ជាតិអាណត្តិទី ៧។ គណបក្សហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយសែរាជវង្សគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវជាព្រះបុត្រារបស់ព្រះអង្គក្រុមព្រះនរោត្តម រណឫទ្ធិ បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណ ៣ ពាន់នាក់ ខណៈទីលាននៃការប្រកួតប្រជែងលើកនេះគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។ លោក ហាន ណូយ នៃវីអូអេ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។