ប្រទេសជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកសង្កេតការណ៍បោះឆ្នោតសភានៅចុងសប្តាហ៍នេះនោះទេ ទោះបីជារដ្ឋាភិបាលទីក្រុងតូក្យូដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាច្រើនលើកកន្លងមកហើយក៏ដោយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសកាលពីថ្ងៃអង្គារថា មានអ្នកសង្កេតការណ៍បរទេសជាង២២០ នាក់ដែលភាគច្រើនមកពីប្រទេសមិនកាន់លទ្ធិប្រជាធិបតេយ្យ។ មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់បាននិយាយថា ប្រទេសជប៉ុនបានធ្វើការសម្រេចចិត្តនេះបន្ទាប់ពីពួកគេបានពិចារណាពីស្ថានភាពទាក់ទងការបោះឆ្នោតនៅកម្ពុជា។
ប្រទេសជប៉ុនបានបញ្ជូនអ្នកឃ្លាំមើលការបោះឆ្នោតទៅបោះឆ្នោតនៅកម្ពុជាក្នុងកន្លងមកប៉ុន្តែប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បាននិយាយថា ជប៉ុននឹងមិនធ្វើដូច្នេះទេនៅពេលនេះ។ ក្រោយពីគណបក្សប្រឆាំងត្រូវបានរំលាយចោលកាលពីឆ្នាំមុននិងបន្ទាប់ពីមានការបង្ក្រាបលើសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមកនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំពឹងថា នឹងបន្តការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោក៕