លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងផងដែរថា ក្រុមអង្គការសង្គមស៊ីវិលមិនមានចិត្តធំ ចង់ផ្តុំគ្នាបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់ប្រទេសដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យអ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ លោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាខែឧសភា។
លោកហ៊ុន សែនបានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។
ឆ្លើយតបនឹងគណបក្សប្រឆាំង ចំពោះការមិនពេញចិត្តនឹងការបោះឆ្នោតឃុំ-សង្កាត់នោះ គណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃចន្ទក៏បានចេញសេចក្តីថ្លែងការណ៍ច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាថា មានភាពលម្អៀង មិនឯករាជ្យ និងរើសអើងនោះគឺជាការមួលបង្កាច់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ មើលឃើញថា លទ្ធផលឆ្នោតបង្ហាញនូវតុល្យភាពអំណាច ហើយវាផ្តល់ផលចំណេញដល់ពលរដ្ឋ ព្រោះគណបក្សកាន់អំណាចត្រូវរងសម្ពាធពីគណបក្សប្រឆាំងគ្រប់ពេល។
«ប៉ុន្តែបែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថា មានបន្ទប់ [ស្ថានការណ៍] ចាត់ទុកថា មិនទាន់សេរីទេ។ អីចឹងទេ ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេគឺពេលដែលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅហ្នឹងកន្លែង អាហ្នឹងសេរីហើយ»
«ដំបូងត្រូវយល់ឲ្យបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្រ្តីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន»។
ការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ បានជួបបញ្ហាមិនប្រក្រតីជាច្រើន ទាក់ទិនសេរីភាពបញ្ចេញមតិ និងគោលការណ៍សមភាពដែលទាមទារឲ្យមានការលម្អសម្រាប់ការបោះឆ្នោតថ្នាក់ជាតិដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៨។ ក្រុមសង្កេតការណ៍បានរកឃើញថា ការបោះឆ្នោតដែលធ្វើឡើងកាលពីដើមខែមិថុនា មិនទាន់សេរី និងយុត្តិធម៌នៅឡើយ។
នាថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់។ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង បង្ហាញពីការយល់ឃើញខុសគ្នាពីលើលទ្ធផលនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា គណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះការធ្វើការងាររបស់ គ.ជ.ប និងយល់ព្រមទទួលយករាល់លទ្ធផលដែលប្រកាសដោយ គ.ជ.ប ។
«ប្រទេសជាតិមានបញ្ហាច្រើនដែលត្រូវដោះស្រាយ គួរណាស់តែគណបក្សនយោបាយយកពេលវេលាដ៏មានតម្លៃក្នុងជីវិតរបស់យើងហ្នឹងទៅដោះស្រាយបញ្ហាជាតិ បញ្ហាប្រជារាស្រ្តទៅ វាប្រសើរជាជាងមកធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ»។
បេក្ខជនជាប់ឆ្នោតជាមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិមានវ័យក្មេងជាច្រើនដែលនាំឱ្យមានការរិះគន់ពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចថា ពួកគេមិនមានសមត្ថភាពក្នុងការដឹកនាំថ្នាក់មូលដ្ឋានទេ។
ព័ត៌មានផ្សេងទៀត
No media source currently available