លិខិតដដែលបានសរសេរក្នុងន័យដើមថា៖ «រាជរដ្ឋាភិបាលបានសម្រេចលុបចោលនូវលិខិតលេខ ១៥១របក ចុះថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»។
អ្នកនិពន្ធសៀវភៅ និងអតីតអ្នកសារព័ត៌មានដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា លើកឡើងថា ទោះបីជាការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅនេះ ប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាធំដុំណាមួយក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ នឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅទៀត នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
លោក Brian Eyler ជាអ្នកសម្របសម្រួល និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center និយាយថា តួលេខមានភាគរយខ្ពស់បែបនេះ កម្រមាននៅក្នុងប្រទេសប្រជាធិបតេយ្យ ហើយវាបង្ហាញថា ពលរដ្ឋកម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅ២០១៨។
ការបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាឆ្នាំ២០១៧នេះ មានចំនួនអ្នកចេញទៅបោះឆ្នោតច្រើនដូចការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររៀបចំដោយអ.ស.ប.នៅឆ្នាំ១៩៩៣ដែរ គឺជិត៩០ភាគរយនៃអ្នកចុះឈ្មោះ។
ភាពខ្វះខាតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហានានាដែលកំពុង ប្រឈម ការអភិវឌ្ឍភូមិ សង្កាត់របស់ចៅសង្កាត់ និងមេឃុំ មួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋយកមកពិចារណាសម្រាប់ជ្រើសរើសចៅសង្កាត់ និងមេឃុំអាណត្តិទី៤កន្លងទៅថ្មីៗ។
ការដកតំណែង និងអាវុធរបស់លោកនេះគឺ ធ្វើឡើងភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក្នុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនានេះ។
គ.ជ.ប បានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំមួយនៅខេត្តស្វាយរៀង បន្ទាប់ពីទទួលបណ្តឹងពីគណបក្សធំៗចំនួនពីរ គឺគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និង គណបក្សជំទាស់។ គណបក្សទំាងពីរអះអាងថា ការិយាល័យទាំងនោះមានចំនួនសន្លឹកឆ្នោតអត់បានការច្រើនពេក។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាថ្ងៃសុក្រនេះថា គណបក្សប្រជាជនកម្ពុជានឹងធ្វើតាមក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងនេះប្រកាសថា មិនមានការតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលធ្លាក់ឆ្នោត ឲ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្តែផ្តាំឱ្យមេឃុំ និងចៅសង្កាត់ទើបជាប់ឆ្នោតថ្មីគោរពតាមគោលនយោបាយដែលបានដាក់ចេញក្នុងអំឡុងពេលឃោសនា ហើយខិតខំបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ចៅសង្កាត់មួយចំនួនមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញបានបាត់បង់តំណែងជាចៅសង្កាត់ក្នុងការបោះឆ្នោតអាណត្តិទី៤ ជាង៥០ភាគរយ។ នៅក្នុងខណ្ឌច្បារអំពៅមានសង្កាត់ចំនួន៨ ហើយគណបក្សប្រជាជនកម្ពុជា បានជោគជ័យតែពីរសង្កាត់ប៉ុណ្ណោះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានផ្តែផ្តាំឱ្យមេឃុំ និងចៅសង្កាត់ទើបជាប់ឆ្នោតថ្មីគោរពតាមគោលនយោបាយដែលបានដាក់ចេញក្នុងអំឡុងពេលឃោសនា ហើយខិតខំបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា អះអាងថា មេឃុំនិងចៅសង្កាត់ក្នុងអាណត្តិថ្មី នឹងព្យាយាមបង្ហាញភាពស្អាតស្អំនិងស្នាដៃប្រឆាំងអំពើពុករលួយ ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available