នៅក្នុងសង្កាត់រការធំ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពលរដ្ឋមួយចំនួន បានត្អូញត្អែររឿងមិនមានផ្លូវចេញចូលផ្ទះជិតមួយឆ្នាំមកហើយ ដោយពួកគេបានរិះគន់ចៅសង្កាត់បច្ចុប្បន្នថា មិនមានសមត្ថភាពដោះស្រាយបញ្ហានេះ។ ពួកគេបង្ហាញក្ដីសង្ឃឹមថា ចៅសង្កាត់ថ្មីនឹងជួយពួកគេឲ្យមានផ្លូវចេញចូលផ្ទះបាន។
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់បួននាក់បានចូលរួមក្នុងវេទិកាពិភាក្សាដេញដោល អំពីគោលនយោបាយគណបក្សនានា មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតចូលមកដល់ក្រុមអាជីវករ បានយល់ព្រមផ្អាកការលក់គ្រឿងស្រវឹងចំនួន២ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋ និងអាជីវករ ផ្អាកការទទួលទាននិងធ្វើអាជីវកម្មគ្រឿងស្រវឹង ដើម្បីធានាបរិយាកាសបោះឆ្នោតមួយដែលគ្មានហិង្សា និងទំនាស់នានា។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្ដល់សេវាសាធារណៈល្អ ដល់ពលរដ្ឋដោយមិនគិតថ្លៃ គឺជាតម្រូវការសំខាន់ៗ ដែលពលរដ្ឋកម្ពុជាជាច្រើនរំពឹងចង់បានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី៤ ខែមិថុនានេះ។ ពលរដ្ឋកម្ពុជាមួយចំនួនដែល VOA បានជួបសម្ភាស និយាយថា ពួកគេបានត្រៀមខ្លួន និងឯកសាររួចរាល់ហើយសម្រាប់ការបោះឆ្នោតខាងមុខនេះ។
លោក Ed Royce សមាជិកសភាម្នាក់ទៀត និងជាប្រធានម្នាក់នៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ក៏បានលើកឡើងថា «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែទទួលបានការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយគ្មានការធ្វើទុក្ខបុកម្នេញ ឬការបំភិតបំភ័យអ្វីឡើយ»។
លោក សួន សេរីរដ្ឋា ប្រធានគណបក្ស បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
តំណាងនិងមន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជាវិទ្យុស្ត្រីអេហ្វអឹម ១០២ រាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA នាថ្ងៃពុធថា បរិយាកាសនយោបាយបច្ចុប្បន្ន បានបន្លាចអ្នកសារព័ត៌មាននៅកម្ពុជា ហើយពួកគេទំនងអាចជាពិបាកក្នុងការសម្រេចចិត្តបញ្ចេញព័ត៌មានដែលប៉ះពាល់សុវត្ថិភាពខ្លួន។
បណ្តឹងមួយពីមេឃុំនិងពលរដ្ឋនៅឃុំប៉ាតេ ត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្តឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
តំណាងពលករចំណាកស្រុកនៅក្នុងប្រទេសថៃបញ្ជាក់ថា ពលករដែលបានចុះឈ្មោះបោះឆ្នោតរួចហើយបានប្តេជ្ញាចិត្តថានឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ បើទោះបីជាមិនមានការសម្រួលពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
លោក សាយ ឈុំ ដែលជាអនុប្រធានបក្សផង និងជាប្រធានក្រុមការងារថ្នាក់មជ្ឈឹមបក្សចុះជួយរាជធានីផងនោះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងរក្សាប្រៀបឈ្នះក្នុងរាជធានីបន្តទៅទៀត ដោយហេតុថាបក្សកាន់អំណាចយូរឆ្នាំមួយនេះ បាននាំមកឱ្យប្រជាពលរដ្ឋរាជធានី នូវសេចក្ដីសុខកាយសប្បាយចិត្ត។
ព័ត៌មានផ្សេងទៀត
No media source currently available