ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ប្រកាស​កិច្ចព្រមព្រៀង​កិច្ចសហការ​យោធា​ជាមួយ​អ៊ុយក្រែន


នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Keir Starmer និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ​បាន​ជួប​គ្នាកាលពីថ្ងៃទី​១៦ មករា ឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Keir Starmer និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ​បាន​ជួប​គ្នាកាលពីថ្ងៃទី​១៦ មករា ឆ្នាំ២០២៥។

អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​សិទ្ធិសញ្ញា​មួយ​ជាមួយ​អ៊ុយក្រែន​ដែល​រួម​មាន​ទាំង​កិច្ចសហប្រតិបត្តិការ​យោធា​ ភាព​ជាដៃគូ​ផ្នែក​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា និង​កិច្ចព្រមព្រៀង​មួយ​ដើម្បី​តាមដាន​ធុញ្ញជាតិ​អ៊ុយក្រែនដែល​ត្រូវបាន​លួច។

នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Keir Starmer កំពុង​ធ្វើទស្សនកិច្ចនៅ​ទីក្រុង​ Kyiv ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​មេដឹកនាំ​អ៊ុយក្រែន។

លោក Starmer ក៏​កំពុង​ប្រកាស​ពី​ជុំថ្មី​មួយ​នៃ​ជំនួយ​យោធា​ប្រល័យ​សម្រាប់​កងកម្លាំង​អ៊ុយក្រែន។ នេះ​បើយោងតាម​ការិយាល័យ​របស់​លោក។

លោក Starmer បានថ្លែង​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា៖«នេះ​មិនត្រឹម​តែអំពី​ទីនេះ​និង​ឥឡូវនេះ​ទេ វាក៏​អំពី​ការវិនិយោគ​លើ​ប្រទេស​យើង​ទាំងពីរ​សម្រាប់​សតវត្សរ៍​បន្ទាប់ ការ​រួមគ្នា​បង្កើត​បច្ចេកវិទ្យា វិទ្យាសាស្ត្រជឿន​លឿន​និង​ការផ្លាស់ប្តូរ​វប្បធម៌ និង​ពង្រឹង​នវា នុវត្តន៍​នានា​បង្ហាញ​ដោយ​អ៊ុយក្រែន​នូវ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សម្រាប់​អ្នកជំនាន់​ក្រោយ»។

លោក Starmer ថ្លែងថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បរាជ័យ​ក្នុងការ «បំបែក​អ៊ុយក្រែន​ពី​ដៃគូ​ជិតស្និតបំផុតរបស់​ខ្លួន» ហើយ​ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត«កាន់តែជិត​ស្និត​ជាង​ពេល​ណាៗ​ទាំងអស់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG