គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ បានចេញតួលេខបណ្ដោះអាសន្ននៃអ្នកដែលបានទៅបោះឆ្នោតសរុប មានចំនួនជាង៧លាននាក់ ក្នុងចំណោមអ្នកដែលបានចុះឈ្មោះជិត៨លាននាក់។ អ្នកឃ្លាំមើលការបោះឆ្នោតយល់ថា ការខកខាននេះ អាចបណ្ដាលមកពីក្រសួងការងារមិនបានសម្រួលដល់កម្មកររាប់និងអ្នកធ្វើការក្នុងវិស័យឯកជន ឲ្យចេញទៅបោះឆ្នោតដូចអាណត្តិមុនៗ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ពុំទាន់មានពាក្យបណ្ដឹងណាមួយធ្វើឡើងដើម្បីប្រឆាំងនឹងការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យនោះទេ។
ប្រជាពលរដ្ឋនៅសង្កាត់ស្កក្រាម និងសង្កាត់ស្វាយដង្គុំ នៅក្រុងសៀមរាប បានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះនៅការិយាល័យអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះឥន្ទកោសា និងការិយាល័យសាលាបឋមសិក្សាកេសរារាម នៅខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោកស្រី ច័ន្ទ សំណាង បេក្ខជនចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ដោយដណ្ដើមបានតំណែងចៅសង្កាត់ឫស្សីកែវ ពីគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១១៥៨ឃុំ និងគណបក្សសង្គ្រោះជាតិ ឈ្នះបាន៤៨៧ឃុំ។ ការណ៍នេះលោកយល់ថា ជាជោគជ័យមួយទាំងសម្រាប់គណបក្សកាន់អំណាច និងគណបក្សជំទាស់។
គណបក្សប្រឆាំងធំបំផុតនៅកម្ពុជាទទួលបានជ័យជម្នះច្រើនជាងមុននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រជាពលរដ្ឋនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅការិយាល័យបោះឆ្នោត ក្នុងសាលាបឋមសិក្សាស្លាកែត នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ស៊ុន ណារិន នៃ VOA បានទៅយកព័ត៌មាននៅមណ្ឌលចំនួនពីរក្នុងរាជធានីភ្នំពេញគឺមណ្ឌលបឋមសិក្សានរោត្តម និងមណ្ឌលបឋមសិក្សានិងវិទ្យាល័យឬស្សីកែវ។ លោកបានជួបសម្ភាសជាមួយប្រជាពលរដ្ឋមួយចំនួន ហើយពួកគេបានសរសើរចំពោះការរៀបចំបោះឆ្នោតដែលល្អ និងពុំមានការគំរាមកំហែងអ្វីនោះទេ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅឃុំបឹងមេលា ឃុំតាសៀម ឃុំដំដែក ឃុំបាគង និងឃុំគោកចក ខេត្តសៀមរាប បានចូលរួមបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ប្រព្រឹត្តិទៅដោយរលូន បើទោះបីជាមានភាពមិនប្រក្រតីតិចតួចនៅតាមមណ្ឌលមួយចំនួនក៏ដោយក្តី។
យុវជនមួយចំនួននៅក្នុងខេត្តបាត់ដំបងដែលទើបទទួលបានបទពិសោធន៍លើកដំបូងក្នុងការបោះឆ្នោតបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានក្ដីសប្បាយរីករាយនិងសង្ឃឹមថា ការបោះឆ្នោតនេះនឹងជួយឱ្យពួកគេជ្រើសរើសបានមេឃុំល្អ ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available