ប្រធានគម្រោងសង្កេតការណ៍បោះឆ្នោត នៃអង្គការតម្លាភាពថា វិធីសាស្រ្តនេះមានលទ្ធភាពផ្តល់ព័ត៌មានរហ័ស សម្រាប់ការវិភាគលើទិន្នន័យនៃលទ្ធផលបោះឆ្នោត ជូនសាធារណជនបានលឿន។
«គណបក្សប្រជាជន ហាក់ដូចជាលែងធ្វេសប្រហែស ដូចពីមុន ព្រោះការប្រុងប្រយ័ត្ន មានការទប់ទល់ ជាមួយនឹងការបង្ហាញគោលនយោបាយរបស់គណបក្សផ្សេងៗចឹង»។
ការចេញសេចក្តីណែនាំរបស់ គ.ជ.ប ដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ គឺដើម្បីឲ្យក្រុមមន្ត្រីរៀបចំការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ជួយសម្រួលឲ្យនិយោជិត កម្មករ~កម្មការិនីបានបោះឆ្នោតមុនគេ។
អ្នកជំនាញយល់ថា ក្នុងចំណោមពលករជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ គឺអាចនឹងបាត់បង់ឱកាសបោះឆ្នោតស្ទើតែទាំងអស់ ដោយមានតែពលករចំនួនតិចតួចទេ នឹងអាចមកបោះឆ្នោតបានបើសិនជាមិនមានអន្តរាគមន៍ទាន់ពេល។
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងនៅក្នុងបទសម្ភាសជាមួយនឹងទីភ្នាក់ងារព័ត៌មាន Reuters ថា គណបក្សរបស់លោកសង្ឃឹមថា នឹងឈ្នះ៦០ភាគរយនៃសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដែលត្រូវបានគេឃើញថាជា ឧបករណ៍ដ៏សំខាន់សម្រាប់វាស់ស្ទង់ទៅលើការបោះឆ្នោតជាតិឆ្នាំ២០១៨។
សម្រាប់នាយករដ្ឋមន្រ្តីហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា (CPP) ជឿជាក់ថា ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយអំពីប្រជាប្រីយ៌ភាពដែលបានស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងតាំងពីការបោះឆ្នោតដ៏ខ្លាំងរបស់យុវជនហើយនឹងការផ្លាស់ប្តូរឥរិយាបទ។
ក្នុងខេត្តកំពង់ឆ្នាំងដែលមាន៧០ឃុំសង្កាត់ គណបក្សប្រឆាំងទទួលបានតំណែងមេឃុំតែមួយប៉ុណ្ណោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣កាលពីឆ្នាំ២០១២ ប៉ុន្តែនៅក្នុងអាណត្តិទី៤ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងរក្សាតំណែងមេឃុំនោះហើយនឹងទទួលបានតំណែងមេឃុំចៅសង្កាត់ច្រើនជាងនេះទៀត។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិអះអាងថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនឹងអាចសម្រេចបាន បើទោះបីជាមានការរិះគន់ក៏ដោយ ជាពិសេសលើការផ្តល់ថវិកាចំនួន៥០ម៉ឺនដុល្លារ ដល់ឃុំ-សង្កាត់នីមួយៗក្នុងមួយឆ្នាំៗ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) យល់ថា រដ្ឋាភិបាលមិនទាន់បានធ្វើការសម្របសម្រួលឲ្យបានពេញលេញដើម្បីឲ្យកម្មករ កម្មការិនីកម្ពុជាមានភាពងាយស្រួលក្នុងការបោះឆ្នោតនៅស្រុកកំណើតនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន មិនត្រឹមតែរិះគន់គោលនយោបាយគណបក្សប្រឆាំងក្នុងការបង្កើនកញ្ចប់ថវិកាដល់រដ្ឋបាលថ្នាក់មូលដ្ឋាន និងព្រមានមេបក្សប្រឆាំងលោក កឹម សុខា នោះទេ លោកថែមទាំងបានគំរាមកម្ចាត់ក្រុមណាដែលចង់ផ្តួលរដ្ឋាភិបាលលោក ហើយលោកលើកឡើងជាដដែលថា បើគ្មានគណបក្សលោកដឹកនាំប្រទេស នោះសង្គ្រាមនឹងផ្ទុះឡើង។
តំណាងគណបក្សនយោបាយមួយចំនួនជាស្ត្រី កំពុងចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជា វិទ្យុស្ត្រីអេហ្វអឹម ១០២ ក្នុងរាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
«ខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា ដល់ថ្ងៃបោះឆ្នោតសូមបោះឆ្នោតទាំងអស់គ្នា ព្រោះការបោះឆ្នោតគឺយើងសង្ឃឹមថាអាចផ្លាស់ប្ដូរស្ថានភាពសង្គម»។
ព័ត៌មានផ្សេងទៀត
No media source currently available