ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានចំនួនជាង ៨០ភាគរយ ដែលបង្ហាញថា ប្រជាពលរដ្ឋមានឆន្ទៈក្នុងការប្រើសិទ្ធិរើសតំណាងរបស់ខ្លួន និងពេញចិត្តចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបង្ហាញអំពីលទ្ធផលបោះឆ្នោតបឋមៗនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ យោងតាមការស្ទាបស្ទង់របស់គណបក្សលោក។
«នៅពេលដែលខ្ញុំសាកសួរទៅពួកគាត់ [យុវជន] ទើបតែបានឱកាសបោះឆ្នោតដំបូង គាត់បានបង្ហាញពីក្តីសប្បាយរីករាយ ក៏ដូចជាក្តីរំភើប ដែលថា គាត់មានការបំពេញសិទ្ធិកាតព្វកិច្ចជាប្រជាពលរដ្ឋ»។
«នៅខាងរាជធានីភ្នំពេញ មានសង្កាត់ចំនួន ១០៥ ហើយដូច្នេះខាងតួលេខរបស់គណបក្សសង្រ្គោះជាតិ បានផ្តល់មកនោះគឺថា ខ្លួនឈ្នះបានចំនួន ៥៧»។
ក្រោយពេលដែលការិយាល័យបោះឆ្នោតនៅតាមបណ្តា២៥ខេត្ត ក្រុង បានបិទនៅវេលាម៉ោង៣រសៀល មន្ត្រីការិយាល័យបោះឆ្នោតបានចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ ជាបន្តបន្ទាប់។
ក្រុមប្រជាពលរដ្ឋក្នុងភូមិវត្តចំប៉ា ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ តតាំងជាមួយប៉ូលិស ដែលបណ្តេញពួកគាត់ចេញពីបរិវេណបោះឆ្នោត ដោយសារពួកគាត់អះអាងថា នឹងនៅរង់ចាំមើលលទ្ធផលបោះឆ្នោតដោយផ្ទាល់ នៅកន្លែងដែលធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកបោះឆ្នោត។
អ្នកស្រី សាយ ចាន់រី ប្រធានការិយាល័យបោះឆ្នោត ០២៥០ បញ្ជាក់ថា ការិយាល័យអ្នកស្រី នាព្រឹកនេះ មានអ្នកបោះឆ្នោតបានចំនួន៦៤ ក្នុងចំណោម១៧៥នាក់។
ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋនៅតាមបណ្តាខេត្ត និងជនបទនានាពាសពេញប្រទេសបានចេញទៅបោះឆ្នោតជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ប្រជាពលរដ្ឋកម្ពុជាបានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ ដែលការបោះឆ្នោតលើកនេះអាចធ្វើឲ្យរង្គោះរង្គើដល់ការក្ដោបក្ដាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក។ ការបោះឆ្នោតលើកនេះ ក៏អាចមានឥទ្ធិពលខ្លាំងដល់ទិដ្ឋភាពនយោបាយកម្ពុជានៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ ខាងមុខនេះ។
ក្រោយពេលដែលការិយាល័យបោះឆ្នោតនៅតាមបណ្តា២៥ខេត្ត ក្រុង បានបិទនៅវេលាម៉ោង៣រសៀល មន្ត្រីការិយាល័យបោះឆ្នោតបានចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ ជាបន្តបន្ទាប់។
ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញលិខិតព្រមាន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បន្ទាប់ពីប្រធានគណបក្សមួយនេះបង្ហោះសារនយោបាយ និងវាយប្រហារលើគណបក្សផ្សេងទៀតក្នុងថ្ងៃដែលហាមឃាត់ ឬហៅថា«ថ្ងៃស»។
«យើងមានកំណត់ហើយ ដូចខ្ញុំជម្រាបអ៊ីចឹង យើងមានកំណត់ថាយើងយកឈ្នះ ហើយការបង្ហាញការគាំទ្រគឺខ្លាំងជាងមុនច្រើនណាស់ ប៉ុន្តែប្រជាពលរដ្ឋលោកសម្រេចហើយហើយ»។
ព័ត៌មានផ្សេងទៀត
No media source currently available