លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងនៅក្នុងបទសម្ភាសជាមួយនឹងទីភ្នាក់ងារព័ត៌មាន Reuters ថា គណបក្សរបស់លោកសង្ឃឹមថា នឹងឈ្នះ៦០ភាគរយនៃសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដែលត្រូវបានគេឃើញថាជា ឧបករណ៍ដ៏សំខាន់សម្រាប់វាស់ស្ទង់ទៅលើការបោះឆ្នោតជាតិឆ្នាំ២០១៨។
សម្រាប់នាយករដ្ឋមន្រ្តីហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា (CPP) ជឿជាក់ថា ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយអំពីប្រជាប្រីយ៌ភាពដែលបានស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងតាំងពីការបោះឆ្នោតដ៏ខ្លាំងរបស់យុវជនហើយនឹងការផ្លាស់ប្តូរឥរិយាបទ។
ក្នុងខេត្តកំពង់ឆ្នាំងដែលមាន៧០ឃុំសង្កាត់ គណបក្សប្រឆាំងទទួលបានតំណែងមេឃុំតែមួយប៉ុណ្ណោះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣កាលពីឆ្នាំ២០១២ ប៉ុន្តែនៅក្នុងអាណត្តិទី៤ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងរក្សាតំណែងមេឃុំនោះហើយនឹងទទួលបានតំណែងមេឃុំចៅសង្កាត់ច្រើនជាងនេះទៀត។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិអះអាងថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនឹងអាចសម្រេចបាន បើទោះបីជាមានការរិះគន់ក៏ដោយ ជាពិសេសលើការផ្តល់ថវិកាចំនួន៥០ម៉ឺនដុល្លារ ដល់ឃុំ-សង្កាត់នីមួយៗក្នុងមួយឆ្នាំៗ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (CENTRAL) យល់ថា រដ្ឋាភិបាលមិនទាន់បានធ្វើការសម្របសម្រួលឲ្យបានពេញលេញដើម្បីឲ្យកម្មករ កម្មការិនីកម្ពុជាមានភាពងាយស្រួលក្នុងការបោះឆ្នោតនៅស្រុកកំណើតនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន មិនត្រឹមតែរិះគន់គោលនយោបាយគណបក្សប្រឆាំងក្នុងការបង្កើនកញ្ចប់ថវិកាដល់រដ្ឋបាលថ្នាក់មូលដ្ឋាន និងព្រមានមេបក្សប្រឆាំងលោក កឹម សុខា នោះទេ លោកថែមទាំងបានគំរាមកម្ចាត់ក្រុមណាដែលចង់ផ្តួលរដ្ឋាភិបាលលោក ហើយលោកលើកឡើងជាដដែលថា បើគ្មានគណបក្សលោកដឹកនាំប្រទេស នោះសង្គ្រាមនឹងផ្ទុះឡើង។
តំណាងគណបក្សនយោបាយមួយចំនួនជាស្ត្រី កំពុងចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជា វិទ្យុស្ត្រីអេហ្វអឹម ១០២ ក្នុងរាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
«ខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា ដល់ថ្ងៃបោះឆ្នោតសូមបោះឆ្នោតទាំងអស់គ្នា ព្រោះការបោះឆ្នោតគឺយើងសង្ឃឹមថាអាចផ្លាស់ប្ដូរស្ថានភាពសង្គម»។
តំណាងគណបក្សនយោបាយកំពុងពិភាក្សានៅវត្តសុវណ្ណបុប្ផា ឃុំវត្តតាមិម ខេត្តបាត់ដំបង ដោយឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ កាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ គឺចំថ្ងៃឃោសនារកសំឡេងឆ្នោតថ្ងៃទី៣ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក សាម អ៊ីន បានរៀបរាប់ពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបង្ហាញពីគោលនយោបាយគណបក្សរបស់លោក ក្នុងប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១២ ទៀតក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី៤ ខែមិថុនា។
អ្នកជំនាញសិទ្ធិពលករ និងតំណាងពលករធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវិធី ដើម្បីជួយសម្រួលឱ្យពលករដែលបានចុះឈ្មោះ ហើយបានមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available