លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានស្នើឲ្យចៅសង្កាត់ទាំងអស់ កុំរើសអើងចំពោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា និងស្នើឲ្យធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងដែលថា មានការគំរាមកំហែងទាំងនោះ ព្រមទាំងបដិសេធមិនដោះលែងសកម្មជនផ្សេងៗដែលកំពុងជាប់ឃុំ តាមការអំពាវនាវ។
តំណាងអ្នកភូមិវៀតណាម លោក ឡេ យាំងដុង ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានអះអាងថា អ្នកភូមិវៀតណាមក្នុងតំបន់នេះត្រូវអាជ្ញាធរហាមឃាត់មិនឲ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សេចក្តីថ្លែងការណ៍និយាយថា អ.ស.បផ្នែកសិទ្ធិមនុស្សបានបង្ហាញពីភាពរីករាយដែលឃើញថាអំពើហិង្សា កិច្ចអន្តរាគមន៍របស់យោធា ការចាប់ចង ដែលត្រូវបានគំរាមកំហែងមុនពេលបោះឆ្នោត មិនបានកើតឡើង ហើយពលរដ្ឋ បានបង្ហាញពីការពេញចិត្តជាទូទៅជាមួយនឹងដំណើរការបោះឆ្នោត។
«គណបក្សសង្គ្រោះជាតិនឹងបង្កើតនូវយន្តការមួយ ដើម្បីតាមដានមើលការអនុវត្តរបស់មេឃុំ ចៅសង្កាត់យើងណ៎ា! ហើយមុននឹងយើងចាប់ថា្នក់គាត់ យើងខ្ញុំនឹងឲ្យលេខទូរស័ព្ទ មានបញ្ហាអីទូរស័ព្ទមកគណបក្ស ឃុំណាដែលថា មេឃុំយើងធ្វើអីមិនស្រួល»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ដំណើរការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤មានលក្ខណៈរលូនល្អ។ គណបក្សរបស់លោកគឺជាគណបក្សដែលឈ្នះឆ្នោតលំដាប់ទី៣ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
លោក រ៉ូហាណា ហេទីយ៉ារ៉ាជី ថ្លែងថា អ្នកបោះឆ្នោតភាគច្រើននៃចំនួនអ្នកបោះឆ្នោតជាង ៧លាននាក់ បានចេញទៅបោះឆ្នោត ហើយប្រព័ន្ធនៃការរៀបចំបោះឆ្នោត ក៏មានប្រសិទ្ធភាពជាងមុន។
លោក ហង្ស ពុទ្ធា បានអះអាងថា មកដល់រសៀលថ្ងៃអង្គារនេះ គ.ជ.ប ទើបបានទទួលសន្លឹកឆ្នោតតែពីឃុំសង្កាត់ចំនួន ១២៩២ ក្នុងចំណោមឃុំសង្កាត់ទាំង ១៦៤៦។
«ជាទូទៅនៅតែបង្ហាញថា គណបក្សសង្គ្រោះជាតិជាគណបក្សមួយខ្លាំងហើយការបោះឆ្នោត២០១៨ប្រហែលជាមានភាពប្រកៀកប្រកិតគ្នាជាងការគិត»។
លោក ហង្ស ពុទ្ធា មន្ត្រីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបរាប់ពីកិច្ចការសេសសល់ បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
យុវជនវ័យ ២៦ ឆ្នាំ មកពីគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប បានក្លាយជាបេក្ខជនក្មេងជាងគេបំផុត ដែលបានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយទទួលបានសំឡេងឆ្នោតឈ្នះដាច់លើគូប្រកួតខាងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងជាចៅសង្កាត់សាលាកម្រើក ៣ អាណត្តិកន្លងមកហើយ។
មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ អង្គការសង្គមស៊ីវិល ដែលបានឃ្លាំមើលដំណើរការបោះឆ្នោត បានវាយតម្លៃថា ការបោះឆ្នោតនៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅតាមនីតិវិធី នៅក្នុងសន្និសីទព័ត៌មានកាលពីព្រឹកថ្ងៃច័ន្ទ ទី៥ ខែមិថុនា ឆ្នាំ២០១៧។
ព័ត៌មានផ្សេងទៀត
No media source currently available