ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកស្រី​មូរ សុខហួរ​ ជំរុញ​លើក​កម្ពស់​សិទ្ធិ​សហជីព​កម្មករ​សំណង់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីតបក្ស​ប្រឆាំង​នៅ​កម្ពុជា​ យល់​ថា ​សហជីព​ខាង​ផ្នែក​សំណង់​គួរតែ​មាន​សិទ្ធិ​ធំ​ជាង​មុន​ ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​ក្នុងពេល​ដែល​ពួកគេ​ប្រឈម​​នឹង​កង្វះ​​សុវត្ថិភាព​កាន់​តែ​ខ្លាំង ​ខណៈពេល​ដែល​វិស័យ​សំណង់​កាន់តែ​រីក​ដុះដាល ​ជាពិសេស​ក្រោយពី​ការ​បាក់​សំណង់​ថ្មី​ពីរកន្លែង ​ដែល​មាន​ពលរដ្ឋ​កម្ពុជា​ជាង​១០០នាក់​ស្លាប់ ​និង​របួស។ អ្នកស្រី​មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​ថា​ ​កូនៗ​​​របស់​កម្មករ​សំណង់​ទាំង​នោះ​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ទាំង​សុវត្ថិភាព​និង​ការ​សិក្សា​ ដែល​បញ្ហា​ទាំងអស់​នេះ​គឺ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​តំណាងរាស្ត្រ​ត្រូវ​យកចិត្ត​ទុកដាក់៕ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ មករា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG