ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ថា សកម្មជនរបស់គណបក្សនេះសរុបចំនួន ២៦នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនតាំងពីដើមឆ្នាំ២០១៩មក។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវចាប់និងឃុំខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ដូចគ្នាពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទអំពើចារកម្មនិងបទផលិតនិងកាន់កាប់រូបភាពអាសអាភាស។
ពួកបាតុករក្រុងហុងកុង បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃអាទិត្យ។ ពួកបាតុករបានចោលដបដែលមានដាក់ប្រេងឥន្ធនៈនិងដុំថ្មលើប៉ូលិសនៅជិតអាគារសភា។
មុនទិវាប្រជាធិបតេយ្យអន្តរជាតិដែលត្រូវតាក់តែងឡើងដោយអង្គការសហប្រជាជាតិ រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា នៅកម្ពុជាគេឃើញសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយនៃគណបក្សប្រឆាំង នៅតែបន្តរងការគាបសង្កត់ និងភាពភ័យខ្លាច ហើយសិទ្ធិមូលដ្ឋានរបស់ពួកគេភាគច្រើនក៏ត្រូវបានរឹតត្បិតផងដែរ។
គណៈកម្មាធិការសិទ្ធិមនុស្សTom Lantos បានធ្វើសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិពលកម្មនៅប្រទេសកម្ពុជាដើម្បីស្វែងយល់ឱ្យបានដឹងកាន់តែច្បាស់និងរិះរកវិធីស្តារឡើងវិញ។
លោក ហ៊ុន សែន ក៏បានសុំឲ្យនាយករដ្ឋមន្រ្តីឡាវលើកឡើងអំពីគោលការណ៍អាស៊ាន និងគោលការណ៍របស់ឡាវ ដែលមិនអនុញ្ញាតមានឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។
លោកស្រី Bachelet បានព្រមានពីការកើនឡើងនៃជម្លោះ ដោយសារការប្រែប្រួលអាកាសធាតុ ដោយលោកស្រីបានគូសបញ្ជាក់ថា ៤០ភាគរយនៃសង្រ្គាមស៊ីវិលជាង៦ទសវត្សកន្លងមកនេះ ត្រូវបានភ្ជាប់ទៅនឹងការសឹករិចរិលបរិស្ថាន។
នៅដើមខែកញ្ញានេះ លោកស្រី Tererai Trent បានឃើញរូបសំណាករបស់លោកស្រីនៅឈរទន្ទឹមនឹងរូបសំណាករបស់លោកស្រី Oprah Winfrey ធ្វើពីសំរិទ្ធនៅទីក្រុងញូយ៉ក។ លោកស្រីជា មនុស្សស្រីដែលមានដើមកំណើតអាហ្វ្រិកតែម្នាក់គត់ ដែលទទួលកិត្តិយសដោយត្រូវបានគេសង់រូបសំណាក«តំណាងឲ្យភាពស្មើគ្នា»។
បន្ទាប់ពីសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបភ្លាមៗ ដោយការពារការចាប់និងឃុំខ្លួនលោក កឹម សុខា។
អ្នកផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគីស្ថិតនៅក្រោមការត្រួតត្រាខ្លឹមសារយ៉ាងតឹងរឹង ដែលធ្វើឲ្យការរិះគន់រដ្ឋាភិបាល មានលក្ខណៈពិបាក ឬមិនអាចធ្វើបាន។
របាយការណ៍មួយអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីការចាប់ផ្តើមឡើងវិញនូវដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះបានជាប់គាំងអស់រយៈពេល១៣ឆ្នាំរួចមក។
ព័ត៌មានផ្សេងទៀត
No media source currently available