នៅដើមខែកញ្ញានេះ លោកស្រី Tererai Trent បានឃើញរូបសំណាករបស់លោកស្រីនៅឈរទន្ទឹមនឹងរូបសំណាករបស់លោកស្រី Oprah Winfrey ធ្វើពីសំរិទ្ធនៅទីក្រុងញូយ៉ក។ លោកស្រីជា មនុស្សស្រីដែលមានដើមកំណើតអាហ្វ្រិកតែម្នាក់គត់ ដែលទទួលកិត្តិយសដោយត្រូវបានគេសង់រូបសំណាក«តំណាងឲ្យភាពស្មើគ្នា»។
បន្ទាប់ពីសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបភ្លាមៗ ដោយការពារការចាប់និងឃុំខ្លួនលោក កឹម សុខា។
អ្នកផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគីស្ថិតនៅក្រោមការត្រួតត្រាខ្លឹមសារយ៉ាងតឹងរឹង ដែលធ្វើឲ្យការរិះគន់រដ្ឋាភិបាល មានលក្ខណៈពិបាក ឬមិនអាចធ្វើបាន។
របាយការណ៍មួយអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីការចាប់ផ្តើមឡើងវិញនូវដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះបានជាប់គាំងអស់រយៈពេល១៣ឆ្នាំរួចមក។
រដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ថ្មីមួយស្តីពីស្ថាប័នសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលដែលសមាជិកសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មួយសប្តាហ៍ក្រោយខួបពីរឆ្នាំនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ ស.រ.អា បានស្នើដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់លើលោក កឹម សុខា និងដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។
កាសែតរដ្ឋចិន កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សហរដ្ឋអាមេរិក នឹងលូកដៃកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ប្រសិនបើ សភាសហរដ្ឋអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នៅក្នុងការគាំទ្របាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ក្រុងហុងកុង។
ប្រទេសចិនបានព្រលះដាក់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានហៅទង្វើរបស់រដ្ឋាភិបាលចិនលើជាតិសាសន៍អ៊ុយហ្គ័រថាជា «ទង្វើដ៏អាក្រក់បំផុតមួយនៅលើពិភពលោក»។
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់នៅក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំគ្នានៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យដោយបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ជួយរំដោះ «ទីក្រុងហុងកុង»។
នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បានដាក់ចេញនូវវិធានការនានាដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារ បន្ទាប់ពីមានឃាតកម្មលើស្រ្តីដែលបានបង្កឲ្យផ្ទុះកំហឹងពីសាធារណជន។
លោក Lam Wing-keeមានគម្រោងបើកហាងលក់សៀវភៅមួយនៅកោះតៃវ៉ាន់។ រដ្ឋាភិបាលចិនដីគោក សង្ឃឹមថានឹងធ្វើការស៊ើបអង្កេតលោកអំពីការរកស៊ីលក់សៀវភៅរបស់លោកនៅក្នុងទីក្រុងហុងកុង ក៏ប៉ុន្តែលោកបានរត់គេចខ្លួនទៅកាន់កោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available