ជំរំជនភៀសខ្លួន Bidi Bidi ជាផ្ទះរបស់ពលរដ្ឋស៊ូដង់ខាងត្បូងជិត២៥ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌដែលរួមមានផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ពោលគឺច្រើនជាងប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួនប្រាំបីដុល្លារ។
លោក កន សាវាង្ស នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល អង្គការមួយក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង១២លើកឡើងថា រដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធនិងអ្នកត្រូវបានប៉ះពាល់ពីច្បាប់នេះដោយផ្ទាល់ដើម្បីធ្វើឲ្យច្បាប់នេះមានប្រសិទ្ធភាព។
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដែលមានសមាជិក ៣ នាក់និយាយថា កុមាររាប់ពាន់នាក់ដែលមានអាយុលើសពី ១២ ឆ្នាំដែលត្រូវបានចាត់ទុកថា ជាអាយុអាចវាយប្រយុទ្ធបាន កំពុងត្រូវបានឃុំខ្លួនដោយក្រុម SDF នៅទីកន្លែងឃុំឃាំងដែលគ្មានទំនាក់ទំនងជាមនុស្សនៅខាងក្រៅ ។
អស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីមេដឹកនាំយោធានិងស៊ីវិលក្នុងប្រទេសស៊ូដង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកអំណាចលក្ខណៈប្រវត្តិសាស្ត្រមួយមក ភ្លៀងធំៗបានបង្កឲ្យមានទឹកជំនន់នៅទន្លេនីល ដែលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់ម៉ឺនខ្នង។
ការអំពាវនាវធ្វើឡើងខណៈដែលបណ្តុំសមាជិកសភាអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រកឃើញថា ការចាប់ខ្លួនសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានកើនដល់ប្រាំបីនាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ពាក្យស្លោកមួយសរសេរថា «យើងគឺជាសំឡេងរបស់អ្នកដែលគ្មានសំឡេង» គឺជាពាក្យស្លោករបស់អ្នករាយការណ៍ព័ត៌មាននិងជាអ្នកអានព័ត៌មានប្រចាំទូរទស្សន៍ Rohingya Vision ដ៏អង់អាចម្នាក់គឺលោក Ajmeer Omar។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Yanghee Lee និយាយថា ប្រទេសមីយ៉ាន់ម៉ា បន្ដបំពានទៅនឹងច្បាប់អន្តរជាតិនិងប្រើប្រាស់វិធានការសាហាវឃោរឃៅដើម្បីដាក់សម្ពាធទៅលើជនជាតិភាគតិចនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលស្ថិតនៅភាគខាងត្បូង។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ថា សកម្មជនរបស់គណបក្សនេះសរុបចំនួន ២៦នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនតាំងពីដើមឆ្នាំ២០១៩មក។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវចាប់និងឃុំខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ដូចគ្នាពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទអំពើចារកម្មនិងបទផលិតនិងកាន់កាប់រូបភាពអាសអាភាស។
ពួកបាតុករក្រុងហុងកុង បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃអាទិត្យ។ ពួកបាតុករបានចោលដបដែលមានដាក់ប្រេងឥន្ធនៈនិងដុំថ្មលើប៉ូលិសនៅជិតអាគារសភា។
ព័ត៌មានផ្សេងទៀត
No media source currently available