មេដឹកនាំថ្នាក់មូលដ្ឋាននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺលោក ម៉ោញ សារ៉ាត់ប្តេជ្ញាបន្តធ្វើការកៀរគរកម្លាំងពលករខ្មែរដើម្បីស្វាគមន៍ដំណើរនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា បើទោះបីជាលោក ត្រូវបានតុលាការខេត្តឧត្តរមានជ័យចោទប្រកាន់ពីបទ «រួមគំនិតក្បត់»ក៏ដោយ។
លោក ម៉ោញ សារ៉ាត់ បានភៀសខ្លួនមកប្រទេសថៃក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។
ការចោទប្រកាន់និងចាប់ខ្លួនអតីតសកម្មជននយោបាយប្រឆាំងពីបទមានបំណងផ្តួលរលំរដ្ឋាភិបាលបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រកាសថានឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃ០៩ វិច្ឆិកា ខាងមុខ។
ក្រុមអង្គការសិទ្ធិមនុស្សនិងអ្នកតស៊ូមតិមកពីឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាកំពុងអំពាវនាវដល់សមាជិកសភាថៃឲ្យធ្វើវិសោធនកម្មច្បាប់សន្តិសុខអ៊ិនធឺណិតថ្មី មួយ ដែលពួកគេនិយាយថា បានផ្តល់អំណាចដល់រដ្ឋាភិបាលឲ្យត្រួតពិនិត្យទិន្នន័យនៅលើបណ្តាញអ៊ិនធឺណិត។
ស្វាមីត្រូវចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ គឺជាបន្ទុកមួយរបស់អ្នកស្រី គឹមហ៊ាង ដើម្បីពុះជ្រែកការងារប្រឈមចំនួនពីរដំណាលគ្នា។ នោះគឺភារកិច្ចត្រូវមើលថែរក្សាកូនតូចអាយុជាង១មួយឆ្នាំ និងការព្យាយាមតស៊ូដើម្បីឲ្យមានការដោះលែងស្វាមីអ្នកស្រីមកវិញ។
អំពើហិង្សាទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានកើតឡើងផ្ទួនៗ ហើយក្នុងរយៈពេលបួនថ្ងៃអ្នកគាំទ្រនយោបាយអតីតបក្សប្រឆាំងដ៏ធំមួយនេះចំនួនពីរនាក់រងការវាយប្រហារដោយដំបងដែកដូចគ្នា។
កាលពីពេលថ្មីនេះ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួនពីរនាក់ បានរងការវាយប្រហារយ៉ាងហិង្សានៅតាមទីសាធារណៈកណ្តាលរាជធានីភ្នំពេញ។ជនរងគ្រោះទាំងពីរនាក់សុទ្ធតែត្រូវវាយសំពងដោយដំបងដែក។
ក្រោយពីលោក សម រង្ស៊ី ប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គេឃើញសកម្មជនគណបក្សប្រឆាំងមួយចំនួនដែលកំពុងនិរទេសខ្លួននៅប្រទេសថៃ បានចេញមកប្រកាសត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ដែរ។
លោកស្រី រ៉ូណា ស្មីត បានផ្តល់យោបល់ឲ្យកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មីមួយ ក្រោយពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលអះអាងថា យោបល់នេះមិនអាចអនុវត្តទៅរួចនោះទេ។
នេះ គឺជាការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកទី១ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជំរឿននេះធ្វើឡើងចំពេលដែលមានការិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេសកម្ពុជា ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈដែលលោកស្រី រ៉ូណា ស្មីត បានលើកពីកង្វល់អំពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅក្នុងប្រទេសកម្ពុជា រួមទាំងកង្វល់អំពីការរារាំងគណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីទាំងបួនរូបដែលរួមមានលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិដ្ឋាននិងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ព័ត៌មានផ្សេងទៀត
No media source currently available