លោកស្រី រ៉ូណា ស្មីត បានផ្តល់យោបល់ឲ្យកម្ពុជាធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មីមួយ ក្រោយពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងនេះ។ ប៉ុន្តែមន្ត្រីផ្លូវការរបស់រដ្ឋាភិបាលអះអាងថា យោបល់នេះមិនអាចអនុវត្តទៅរួចនោះទេ។
នេះ គឺជាការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកទី១ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជំរឿននេះធ្វើឡើងចំពេលដែលមានការិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេសកម្ពុជា ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងខណៈដែលលោកស្រី រ៉ូណា ស្មីត បានលើកពីកង្វល់អំពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋនៅក្នុងប្រទេសកម្ពុជា រួមទាំងកង្វល់អំពីការរារាំងគណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីទាំងបួនរូបដែលរួមមានលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិដ្ឋាននិងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
នៅមុនព្រឹត្តិការណ៍ថ្ងៃទី១ ខែតុលាខាងមុខនេះ អាជ្ញាធរចិនកំពុងតែចង់ទប់ស្កាត់កុំឲ្យអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងបង្កើតភាពឆោឡោណាមួយក្រោយពីមានការតវ៉ានៅតាមដងផ្លូវនិងការប៉ះទង្គិចជាមួយនឹងប៉ូលិសអស់រយៈពេលរាប់ខែមកហើយនោះ។
ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte បានស្នើច្បាប់ពន្ធគយមួយកាលពីថ្ងៃចន្ទសប្តាហ៍មុន និងលុបចោលកម្រៃជើងសារដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
អំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមប៉ូលិសក្រុងហុងកុង ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងឧប្បទ្ទវហេតុប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងដែនកោះដែលជាអតីតអាណានិគមអង់គ្លេស។
នៅក្នុងទីក្រុង Jaipur អាជ្ញាធររដ្ឋ និងអង្គការសង្គមស៊ីវិលនានាបានចាប់ផ្ដើមយុទ្ធនាការដ៏សំខាន់មួយដើម្បីបញ្ចប់ការប្រើប្រាស់ពលកម្មកុមារ ស្របពេលដែលក្មេងប្រុសកាន់តែច្រើនឡើងត្រូវបានគេជួញដូរពីរដ្ឋក្រីក្រនានាទៅកាន់ទីក្រុងនេះ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងប្រទេស។ អ្នកវិភាគយល់ឃើញថា ការថែរក្សាសន្តិភាពត្រូវផុសចេញពីភាពសុខដុមផ្ទៃក្នុងប្រទេស។
បាតុករក្រុងហុងកុង បានបំផ្លាញស្ថានីយរថភ្លើងរត់ក្រោមដីនិងទង់ជាតិចិនកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងអំឡុងនៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យមួយទៀតនៅចុងសប្តាហ៍។
ជំរំជនភៀសខ្លួន Bidi Bidi ជាផ្ទះរបស់ពលរដ្ឋស៊ូដង់ខាងត្បូងជិត២៥ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌដែលរួមមានផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ពោលគឺច្រើនជាងប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួនប្រាំបីដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available