ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte បានស្នើច្បាប់ពន្ធគយមួយកាលពីថ្ងៃចន្ទសប្តាហ៍មុន និងលុបចោលកម្រៃជើងសារដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
អំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមប៉ូលិសក្រុងហុងកុង ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងឧប្បទ្ទវហេតុប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងដែនកោះដែលជាអតីតអាណានិគមអង់គ្លេស។
នៅក្នុងទីក្រុង Jaipur អាជ្ញាធររដ្ឋ និងអង្គការសង្គមស៊ីវិលនានាបានចាប់ផ្ដើមយុទ្ធនាការដ៏សំខាន់មួយដើម្បីបញ្ចប់ការប្រើប្រាស់ពលកម្មកុមារ ស្របពេលដែលក្មេងប្រុសកាន់តែច្រើនឡើងត្រូវបានគេជួញដូរពីរដ្ឋក្រីក្រនានាទៅកាន់ទីក្រុងនេះ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងប្រទេស។ អ្នកវិភាគយល់ឃើញថា ការថែរក្សាសន្តិភាពត្រូវផុសចេញពីភាពសុខដុមផ្ទៃក្នុងប្រទេស។
បាតុករក្រុងហុងកុង បានបំផ្លាញស្ថានីយរថភ្លើងរត់ក្រោមដីនិងទង់ជាតិចិនកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងអំឡុងនៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យមួយទៀតនៅចុងសប្តាហ៍។
ជំរំជនភៀសខ្លួន Bidi Bidi ជាផ្ទះរបស់ពលរដ្ឋស៊ូដង់ខាងត្បូងជិត២៥ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌដែលរួមមានផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ពោលគឺច្រើនជាងប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួនប្រាំបីដុល្លារ។
លោក កន សាវាង្ស នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល អង្គការមួយក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង១២លើកឡើងថា រដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធនិងអ្នកត្រូវបានប៉ះពាល់ពីច្បាប់នេះដោយផ្ទាល់ដើម្បីធ្វើឲ្យច្បាប់នេះមានប្រសិទ្ធភាព។
គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដែលមានសមាជិក ៣ នាក់និយាយថា កុមាររាប់ពាន់នាក់ដែលមានអាយុលើសពី ១២ ឆ្នាំដែលត្រូវបានចាត់ទុកថា ជាអាយុអាចវាយប្រយុទ្ធបាន កំពុងត្រូវបានឃុំខ្លួនដោយក្រុម SDF នៅទីកន្លែងឃុំឃាំងដែលគ្មានទំនាក់ទំនងជាមនុស្សនៅខាងក្រៅ ។
អស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីមេដឹកនាំយោធានិងស៊ីវិលក្នុងប្រទេសស៊ូដង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកអំណាចលក្ខណៈប្រវត្តិសាស្ត្រមួយមក ភ្លៀងធំៗបានបង្កឲ្យមានទឹកជំនន់នៅទន្លេនីល ដែលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់ម៉ឺនខ្នង។
ការអំពាវនាវធ្វើឡើងខណៈដែលបណ្តុំសមាជិកសភាអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី រកឃើញថា ការចាប់ខ្លួនសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានកើនដល់ប្រាំបីនាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available