គណៈកម្មាធិការសិទ្ធិមនុស្សTom Lantos បានធ្វើសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិពលកម្មនៅប្រទេសកម្ពុជាដើម្បីស្វែងយល់ឱ្យបានដឹងកាន់តែច្បាស់និងរិះរកវិធីស្តារឡើងវិញ។
លោក ហ៊ុន សែន ក៏បានសុំឲ្យនាយករដ្ឋមន្រ្តីឡាវលើកឡើងអំពីគោលការណ៍អាស៊ាន និងគោលការណ៍របស់ឡាវ ដែលមិនអនុញ្ញាតមានឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។
លោកស្រី Bachelet បានព្រមានពីការកើនឡើងនៃជម្លោះ ដោយសារការប្រែប្រួលអាកាសធាតុ ដោយលោកស្រីបានគូសបញ្ជាក់ថា ៤០ភាគរយនៃសង្រ្គាមស៊ីវិលជាង៦ទសវត្សកន្លងមកនេះ ត្រូវបានភ្ជាប់ទៅនឹងការសឹករិចរិលបរិស្ថាន។
នៅដើមខែកញ្ញានេះ លោកស្រី Tererai Trent បានឃើញរូបសំណាករបស់លោកស្រីនៅឈរទន្ទឹមនឹងរូបសំណាករបស់លោកស្រី Oprah Winfrey ធ្វើពីសំរិទ្ធនៅទីក្រុងញូយ៉ក។ លោកស្រីជា មនុស្សស្រីដែលមានដើមកំណើតអាហ្វ្រិកតែម្នាក់គត់ ដែលទទួលកិត្តិយសដោយត្រូវបានគេសង់រូបសំណាក«តំណាងឲ្យភាពស្មើគ្នា»។
បន្ទាប់ពីសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបភ្លាមៗ ដោយការពារការចាប់និងឃុំខ្លួនលោក កឹម សុខា។
អ្នកផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគីស្ថិតនៅក្រោមការត្រួតត្រាខ្លឹមសារយ៉ាងតឹងរឹង ដែលធ្វើឲ្យការរិះគន់រដ្ឋាភិបាល មានលក្ខណៈពិបាក ឬមិនអាចធ្វើបាន។
របាយការណ៍មួយអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីការចាប់ផ្តើមឡើងវិញនូវដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាបន្ទាប់ពីសេចក្តីព្រាងច្បាប់នេះបានជាប់គាំងអស់រយៈពេល១៣ឆ្នាំរួចមក។
រដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ថ្មីមួយស្តីពីស្ថាប័នសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលដែលសមាជិកសភាសហរដ្ឋអាមេរិកគ្រោងនឹងបើកសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មួយសប្តាហ៍ក្រោយខួបពីរឆ្នាំនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ ស.រ.អា បានស្នើដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់លើលោក កឹម សុខា និងដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។
កាសែតរដ្ឋចិន កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សហរដ្ឋអាមេរិក នឹងលូកដៃកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ប្រសិនបើ សភាសហរដ្ឋអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នៅក្នុងការគាំទ្របាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ក្រុងហុងកុង។
ប្រទេសចិនបានព្រលះដាក់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានហៅទង្វើរបស់រដ្ឋាភិបាលចិនលើជាតិសាសន៍អ៊ុយហ្គ័រថាជា «ទង្វើដ៏អាក្រក់បំផុតមួយនៅលើពិភពលោក»។
ព័ត៌មានផ្សេងទៀត
No media source currently available