កាកបាទក្រហមអន្តរជាតិកំពុងអំពាវនាវឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់យុទ្ធជនបរទេសដែលជាប់សង្ស័យថា មានជាប់ពាក់ព័ន្ធយុទ្ធជនរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។
រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើសេចក្ដីសម្រេចមួយដើម្បី «ថ្កោលទោសទស្សនៈបែបប្រកាន់ពូជសាសន៍របស់លោកប្រធានាធិបតី Donald Trump ដែលធ្វើឡើងសំដៅលើសមាជិកសភា»។
អ្នកស្រីឡាយ ស្រ៊ីមិត និងក្រុមគ្រួសាររបស់គាត់បានរស់នៅលើក្បាលដីតូចមួយនៅបឹងទំពុនក្នុងរាជធានីភ្នំពេញរយៈពេលបីទសវត្សរ៍ ចិញ្ចឹមជីវិតដោយការនេសាទ និងធ្វើស្រែ។
មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ខណៈទឹកជំនន់នៅតែបន្តនៅផ្នែកខ្លះនៃប្រទេសឥណ្ឌា និងកន្លែងផ្សេងទៀតនៃតំបន់អាស៊ីខាងត្បូង។ មន្រ្តីនិយាយថា មនុស្សយ៉ាងហោចណាស់ ៧៦នាក់បានស្លាប់។
លោកពេញ ពណ្ណរាយ ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េបានរំលឹកដល់ការដាស់តឿនរបស់លោកបណ្ឌិតកែម ឡី ឱ្យពលរដ្ឋនិយាយការពិត ដោយកុំនិយាយការពារ។
ការឆ្មក់ចាប់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក ដែលមានបំណងសំដៅលើជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនប្រហែល ២ ពាន់នាក់ ដើម្បីអាចបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ បានចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចស្ទើរតែគ្មានការចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ។
ក្រុមសហជីព និងកម្មករផ្នែកទេសចរណ៍ និងកសិកម្ម បានដាក់ញត្តិជាលើកដំបូងនៅក្រសួងការងារ ស្នើឲ្យមានការកំណត់ប្រាក់ឈ្នួលគោល និងអត្ថប្រយោជន៍សម្រាប់ការងាររបស់ពួកគេ។ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងពិនិត្យដើម្បីបញ្ជូនសំណើរបស់កម្មករបន្តទៅស្ថាប័នពាក់ព័ន្ធ។
ក្នុងសារដែលបង្ហោះជាបន្តបន្ទាប់តាមបណ្ដាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ ដែលត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាសារប្រកាន់ពូជសាសន៍ និងធ្វើឱ្យស្អប់ជនបរទេសនោះ លោក ដូណាល់ ត្រាំ បានបង្កភាពចម្រូងចម្រាសថ្មីមួយទៀត ដោយប្រើពាក្យឡកឡឺយដាក់សមាជិកសភាថ្មីៗ។
ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ឬហៅកាត់ប៉ូលិស ICE កាលពីថ្ងៃអាទិត្យគ្រោងនឹងបើកការឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅទូទាំងប្រទេសដែលកំពុងប្រឈមនឹងការចាប់ខ្លួនដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
ក្រុមសិទ្ធិមនុស្សអន្តរជាតិនិងសកម្មជនសិទ្ធិមនុស្សអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីការស្លាប់របស់លោក Ji Sizun អ្នកការពារសិទ្ធិមនុស្ស ដោយលើកឡើងថា បើមិនដូច្នេះទេ ជីវិតរបស់សកម្មជនសិទ្ធិមនុស្សនឹងបាត់បង់ច្រើនទៀត។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់លោកស្រី Bachelet បានប្រាប់ VOA ថាលោកស្រីឧត្តមស្នងការសិទ្ធិមនុស្ស ដែលធ្លាប់ជាអតីតគ្រូពេទ្យកុមារ ជាម្តាយម្នាក់ ជាជីដូនម្នាក់និងជាអតីតប្រមុខរដ្ឋម្នាក់ មានអារម្មណ៍អាណិតជាពន្ធពេកចំពោះកុមារទាំងនោះ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតឲ្យចាប់ផ្តើមស៊ើបអង្កេតក្នុងការចោទប្រកាន់ពីការសម្លាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ក្នុងអំឡុងនៃសង្គ្រាមរបស់រដ្ឋាភិបាលលើថ្នាំញៀន។
ព័ត៌មានផ្សេងទៀត
No media source currently available