បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ដោយបានទម្លាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើលមក មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញការសោកស្តាយ តែបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងបន្ថែមដើម្បីទទួលបានចំណាត់ថ្នាក់ប្រសើរនៅឆ្នាំក្រោយ។
អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅមេដឹកនាំកម្ពុជាថា ត្រូវតែបង្វែរទិសនៃការកំហិតលើលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបាកនានាដែលអាចនឹងកើតមានឡើង។
បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលយកមកពិនិត្យនូវសេចក្តីស្នើច្បាប់របស់សភាតំណាងរាស្ត្រដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ អ្នកឯកទេសយល់ថាភាគីទំនាស់កម្ពុជាគួរតែបន្ទន់ជំហរចរចាគ្នាស្វែងរកដំណោះស្រាយមុនពេលការដាក់ទណ្ឌកម្មអន្តរជាតិក
ប៉ូលិសប្រឆាំងកុប្បកម្មដែនដីហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់ កាំភ្លើងជ័របំបែកហ្វូងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីយប់ថ្ងៃអាទិត្យ។
សមាជិកសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់បានចូលរួមប្រារព្ធខួបលើកទី៣នៅថ្ងៃអាទិត្យនេះដើម្បីរំលឹកដល់ការធ្វើឃាតលោកបណ្ឌិតកែម ឡី
សិស្សានុសិស្សនៅសាលារៀនមួយដែលស្ថិតក្នុងចំណោមសាលារៀនដែលមានវប្បធម៌ចម្រុះខ្លាំងបំផុតក្នុងទីក្រុងស៊ីដនី កំពុងផលិតវីដេអូនានាដើម្បីពន្យល់អំពីច្បាប់ដ៏ស្មុគស្មាញមួយចំនួនរបស់អូស្រ្តាលីដល់ជនចំណូលស្រុកថ្មី។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងពិចារណាកាត់បន្ថយកម្មវិធីជនភៀសខ្លួនយ៉ាងខ្លាំង
មនុស្សយ៉ាងតិច៥៧នាក់បានស្លាប់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ដោយសារការកាត់ទោសដោយ«តុលាការប្រជាជន»។
សមាជិករដ្ឋសភាលោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃអូ និងលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានចុះពីប្រជុំសភាមកជួបជាមួយក្រុមបាតុករ ហើយប្តេជ្ញាថា នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួនទទួលខុសត្រូវចំពោះការបំផ្លាញប្រជាធិបតេយ្យ។
រដ្ឋាភិបាលរំពឹងថា ក្រុមការងារអន្តរក្រសួងនឹងចាប់ផ្តើមពិភាក្សាអំពីប្រកាសស្តីពីការហាមប្រាមមិនឲ្យជនបរទេសប្រកបការងារមួយចំនួននៅប្រទេសកម្ពុជានៅដើមខែសីហាខាងមុខ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលមានទស្សនៈចម្រុះចំពោះគោលការណ៍របស់រដ្ឋាភិបាលនេះ។
ក្រោយការធ្វើជំរឿនជនបរទេសដែលស្នាក់នៅនិងរស់នៅក្នុងប្រទេសកម្ពុជានាពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានរកឃើញថា ជនបរទេសស្នាក់នៅរយៈពេលយូរគ្មានឯកសារ មានចំនួនជិត១១ម៉ឺននាក់។
ការសម្លាប់រង្គាលនេះបានកើតឡើងនៅក្នុងអំឡុងពេលបង្ក្រាបរបស់យោធាកាលពីឆ្នាំ ២០១៧ ដែលបង្ខំឲ្យជាតិសាសន៍ Rohingya ប្រហែល ៧ សែននាក់រត់គេចទៅកាន់ប្រទេសបង់ក្លាដេស ដែលនៅជិតខាង។
ព័ត៌មានផ្សេងទៀត
No media source currently available