អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចសហរដ្ឋអាមេរិក និយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សយ៉ាងតិច៣នាក់កាលពីរសៀលថ្ងៃអាទិត្យក្នុងពិធីបុណ្យម្ហូបអាហារ។
ប្រតិភូមួយរូបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានជួបជាមួយនឹងក្រុមអ្នកតំណាងឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់សែននាក់នៅក្នុងប្រទេសបង់ក្លាដែសដើម្បីពិភាក្សាអំពីការដាក់លក្ខខណ្ឌដើម្បីធ្វើឲ្យការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេប្រកបដោយសុវត្ថិភាព។
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃនេះមមាញឹកក្នុងការវាយប្រហារពាក្យសម្តីទៅលើទីក្រុង Baltimore ដែលស្ថិតនៅភាគខាងកើតអាមេរិក និងមន្ត្រីកំពូលមួយរូបរបស់ទីក្រុងនោះគឺលោកសមាជិកសភាតំណាងរាស្ត្រ Elijah Cummings។
បាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនពាន់នាក់បានធ្វើការតវ៉ានៅកណ្តាលទីក្រុងហុងកុងនៅថ្ងៃអាទិត្យដោយទាមទារឱ្យមេដឹកនាំក្រុងហុងកុងចុះចេញពីតំណែងនិងស៊ើបអង្កេតលើការប្រើប្រាស់កម្លាំងប៉ូលិសលើបាតុករ។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្កោលទោសការមិនចាប់អារម្មណ៍របស់អន្តរជាតិចំពោះមនុស្សស្លាប់កាន់តែច្រើនឡើងនៅក្នុងប្រទេសស៊ីរី និងព្រមានថា អ្នកទទួលខុសត្រូវចំពោះការវាយប្រហារអាចត្រូវរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម។
ថ្ងៃសុក្រនេះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលជាអ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួនប្រាំរូប បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាបានអំពាវនាវឲ្យអាជ្ញាធរដោះលែងបុរសពីរនាក់ជុំវិញពិធីបុណ្យរំឭកខួបមរណភាពលោក កែម ឡី។
មួយថ្ងៃមុនអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីររូបត្រូវតុលាការក្រុងភ្នំពេញកាត់ទោស អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងពួកគេ។
បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ដោយបានទម្លាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាស្ថិតក្នុងបញ្ជីតាមដានឃ្លាំមើលមក មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញការសោកស្តាយ តែបញ្ជាក់ថា កម្ពុជានឹងប្រឹងប្រែងបន្ថែមដើម្បីទទួលបានចំណាត់ថ្នាក់ប្រសើរនៅឆ្នាំក្រោយ។
អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅមេដឹកនាំកម្ពុជាថា ត្រូវតែបង្វែរទិសនៃការកំហិតលើលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបាកនានាដែលអាចនឹងកើតមានឡើង។
បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលយកមកពិនិត្យនូវសេចក្តីស្នើច្បាប់របស់សភាតំណាងរាស្ត្រដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ អ្នកឯកទេសយល់ថាភាគីទំនាស់កម្ពុជាគួរតែបន្ទន់ជំហរចរចាគ្នាស្វែងរកដំណោះស្រាយមុនពេលការដាក់ទណ្ឌកម្មអន្តរជាតិក
ប៉ូលិសប្រឆាំងកុប្បកម្មដែនដីហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់ កាំភ្លើងជ័របំបែកហ្វូងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីយប់ថ្ងៃអាទិត្យ។
សមាជិកសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់បានចូលរួមប្រារព្ធខួបលើកទី៣នៅថ្ងៃអាទិត្យនេះដើម្បីរំលឹកដល់ការធ្វើឃាតលោកបណ្ឌិតកែម ឡី
ព័ត៌មានផ្សេងទៀត
No media source currently available