ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតឲ្យចាប់ផ្តើមស៊ើបអង្កេតក្នុងការចោទប្រកាន់ពីការសម្លាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ក្នុងអំឡុងនៃសង្គ្រាមរបស់រដ្ឋាភិបាលលើថ្នាំញៀន។
មានការភ័យខ្លាចគម្រោងការងារអូស្រ្តាលីដែលផ្តល់ទិដ្ឋាការបណ្តោះអាសន្នដល់ជនចំណាកស្រុកមកពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង នឹងធ្វើឲ្យបាត់បង់កម្មករប្រកបដោយផលិតភាពខ្លះរបស់ប្រទេសដែនកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
រដ្ឋបាលលោក Trump កំពុងបង្កើននីតិវិធីត្រួតពិនិត្យពាក្យសុំសិទ្ធិជ្រកកោនរបស់ជនអន្តោប្រវេសន៍ដោយធ្វើការសម្ភាសន៍ពួកគេក្នុងរយៈពេល២៤ម៉ោង។
ថ្លែងនៅឯទីស្នាក់ការកណ្តាលអង្គការ UNESCO ក្នុងទីក្រុងប៉ារីស ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់បង្ហាញគម្រោងផ្តួចផ្តើមដើម្បីបង្កើនឱកាសក្នុងវិស័យអប់រំ និងសេដ្ឋកិច្ចដល់ស្រ្តី ដោយផ្តោតជាពិសេសទៅលើស្រ្តីក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។
ប្រាំបីឆ្នាំក្រោយពីប្រទេសស៊ូដង់ទទួលបានឯករាជ្យ ការអត់ឃ្លាននៅតែមានជាបន្តក្នុងប្រទេសក្មេងបំផុតក្នុងពិភពលោកនេះ។ របាយការណ៍ថ្មីមួយរបស់អ.ស.ប.បង្ហាញថា ប្រជាជន៦លាន១សែននាក់ដែលជិតពាក់កណ្តាលនៃប្រជាជនសរុប កំពុងប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។
អ្នកស្រី Clooney បានហៅអ្នកស្រី Ressa ថាជា «អ្នកកាសែតដ៏ក្លាហានម្នាក់ដែលកំពុងត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការរាយការណ៍ព័ត៌មាន និងការហ៊ានប្រឈមមុខនឹងការបំពានសិទ្ធិមនុស្ស»។
អ្នកគាំទ្រលោកបណ្ឌិត កែម ឡី ចំនួនប្រាំពីររូបត្រូវចាប់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេបានធ្វើពិធីរំឭកខួបទី៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ ក្នុងនោះអ្នកគាំទ្រម្នាក់ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។
កងកម្លាំងនគរបាល និងសន្តិសុខរបស់សាលារាជធានីភ្នំពេញ បានពង្រាយគ្នាពេញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩
ខណៈដែលសភាបានអនុម័តលើកញ្ចប់ជំនួយមនុស្សធម៌មួយដែលមានទឹកប្រាក់៤ពាន់៦រយលានដុល្លារ មុនពេលសម្រាកវិស្សមកាលនោះ សភាអាមេរិកមិនបានផ្ដោតយកចិត្តទុកដាក់លើច្បាប់សុំសិទ្ធិជ្រកកោននោះទេ។
បន្ទាប់ពីការតវ៉ាប្រឆាំងនៅតាមផ្លូវដ៏ចម្រូងចម្រាសដ៏ធំ និងខឹងសម្បារជាច្រើនសប្តាហ៍មក លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុងនិយាយថា សេចក្តីព្រាងច្បាប់ដែលនឹងអនុញ្ញាតឲ្យធ្វើបត្យាប័នទៅកាន់ចិនដីគោកនោះ «បានស្លាប់ហើយ»។
រដ្ឋាភិបាលហ្វីលីពីននិងកងកម្លាំងប៉ូលិសបានប្រើប្រាស់សង្គ្រាមប្រឆាំងនឹងគ្រឿងញៀនធ្វើជាលេសដើម្បីសម្លាប់មនុស្សពាសវាលពាសកាល។
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលមានសមានចិត្តនឹងលោកបណ្ឌិត កែម ឡីអតីតអ្នកវិភាគនយោបាយ និងសង្គមបានជួបជុំគ្នានៅសាលប្រជុំសំពៅមាស ទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួបលើកទី៣នៃមរណភាពរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available