នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមគ្រួសារនិងអ្នកគាំទ្រនឹងរៀបចំពិធីរំឭកខួបបីឆ្នាំនៃឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយនិងសង្គមសំខាន់មួយរូបរបស់ប្រទេសកម្ពុជា។ មានការគ្រោងរៀបចំពិធីនេះ នៅទីតាំងពីរផ្សេងគ្នា គឺក្នុងរាជធានីភ្នំពេញ និងខេត្តតាកែវ។
នៅថ្ងៃច័ន្ទនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបថាកម្ពុជាមិនអាចទទួលយកអនុសាសន៍ទាំងនោះទេ ដោយសារតែអនុសាសន៍ទាំងនោះផ្តល់ផលប្រយោជន៍ដល់អតីតគណបក្សប្រឆាំង។
សម្តេចសង្ឃកាតូលិកប៉ាប ហ្វ្រង់ស៊ីស បានអញ្ជើញក្រុមមនុស្សមក ប្រមូលផ្តុំគ្នាក្នុងទីលាន Saint Peter ដើម្បីបួងសួង អធិដ្ឋានរួមគ្នា សម្រាប់ជនក្រីក្រ ដែលត្រូវបានសម្លាប់ ឬរងរបួសដោយសារការវាយប្រហារតាមអាកាសទៅលើមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកក្នុងប្រទេសលីប៊ី។
មន្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថាក្រុមតាលីបង់ បានបំផ្ទុះគ្រាប់បែកដែលត្រូវបានដាក់បង្កប់ក្នុងឡានមួយគ្រឿងនៅក្បែរការិយាល័យរបស់ទីភ្នាក់ងារចារកម្មជាតិ ស្ថិតក្នុងទីក្រុងGhazni ប៉ែកខាងកើតប្រទេសនេះ។
«រាជរដ្ឋាភិបាលកម្ពុជាត្រូវតែផ្លាស់ប្តូរគំនិត ហើយទទួលយកអនុសាសន៍ពីយន្តការ ពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រួមទាំងទម្លាក់ចោលបទចោទព្រហ្មទណ្ឌដែលមានចរិកនយោបាយទាំងអស់»
អង្គការសហប្រជាជាតិបានឲ្យដឹងថា សហរដ្ឋអាមេរិកទទួលបានពាក្យសុំសិទ្ធិជ្រកកោនច្រើនបំផុតទីពីរពីពលរដ្ឋក្វាតាម៉ាឡា។ រដ្ឋបាលរបស់លោក ត្រាំ អះអាងថា កតិកាសញ្ញាមួយរៀបនឹងកើតមានហើយ។
លោកសំ ទិត្យសីហា មេធាវីមួយរូបរបស់លោករ៉ាត់ រត្នមុនី មានប្រសាសន៍ថា កូនក្តីលោកទទួលយកមិនបានចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឲ្យលោកមានទោសយ៉ាងអយុត្តិធម៌។
រដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន ៤នាក់កាលពីពាក់កណ្ដាលខែ មិថុនា បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានស្នើសុំត្រឡប់ទៅប្រទេសវៀតណាមវិញដើម្បីជួបជុំជាមួយនឹងគ្រួសាររបស់គេ។
លោកបណ្ឌិត Hussein Yunis Hassan អ្នកសម្របសម្រួលជាន់ខ្ពស់គ្រាមានអាសន្ននៃអង្គការសុខភាពពិភពលោកបាននិយាយប្រាប់ VOA ថា ពួកជនរងគ្រោះមកពីប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដោយមានរួមបញ្ចូលប្រទេសអេរីត្រេ សូម៉ាលី និងម៉ូរីស។
លោក Aung Marm Oo គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែត៥២នាក់ទៀតដែលត្រូវប្រឈមមុខនឹងការកាត់ទោសក្រោមច្បាប់គាបសង្កត់ជាច្រើនតាំងពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាឡើងកាន់ដំណែងបន្ទាប់ពីមានការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូងកាលពីឆ្នាំ២០១៦ ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available