ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកក្រ​រស់​នៅ​តាម​មាត់​បឹង​នៅ​ភ្នំពេញ​បារម្ភ​បាត់បង់​ផ្ទះ​សម្បែង


រូបភាពឯកសារ៖ ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម (មិន​មែន​មាន​ន័យ​ថា​​ខុស​ច្បាប់​ទេ)​នៅ​តំបន់ទន្លេបាសាក់​​ នៅសង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)
រូបភាពឯកសារ៖ ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម (មិន​មែន​មាន​ន័យ​ថា​​ខុស​ច្បាប់​ទេ)​នៅ​តំបន់ទន្លេបាសាក់​​ នៅសង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)

អ្នកស្រី​ឡាយ ស្រ៊ីមិត និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រស់នៅ​លើ​ក្បាលដី​តូច​មួយ​នៅ​បឹង​ទំពុន​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​បី​ទសវត្សរ៍ ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ និង​ធ្វើ​ស្រែ។

ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយពី​អាជ្ញាធរ​បាន​សម្រេច​បូម​ខ្សាច់ និង​ភក់ ​លុប​បឹង​កាលពី​១០ឆ្នាំ​មុន​ដើម្បី​សាងសង់​ផ្សារទំនើប និងអគារ​ស្នាក់នៅ ពួកគេ​មិន​អាច​នេសាទ ឬ​ធ្វើ​ស្រែ​ទៀត​ទេ។

ឥឡូវនេះ​ដោយសារ​បឹង​នៅ​សល់​តែ​ពីរបី​កន្លែង​នោះ អ្នកស្រី ឡាយ ស្រ៊ីមិត និង​អ្នក​ជិត​ខាង​ភ័យ​ខ្លាច​បាត់បង់​ផ្ទះសម្បែង​ដោយសារ​តែ​ពួកគេ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ។អគារ​ធំ​មួយ​ដែល​កំពុង​សាងសង់​បាន​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​ផ្ទះ​ឈើ​ប្រក​ស័ង្កសី​ក្នុង​សហគមន៍​ជាង​៦០គ្រួសារ​នេះ។ ទឹកជំនន់​បាន​កើន​ឡើង​ក្នុង​អំឡុង​រដូវ​វស្សា និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួកគេ។ នេះ​បើ​តាម​អ្នកស្រីឡាយ ស្រ៊ីមិត។ អ្នកស្រី​បាន​ថ្លែង​ថា៖ «ដី​នេះ​ទំនេរ​នៅពេល​យើង​មក ហើយ​យើង​អាច​រស់នៅ​យ៉ាង​ងាយស្រួល និង​ទទួល​បាន​អាហារ​គ្រប់គ្រាន់ ប៉ុន្តែ​ឥឡូវនេះ​យើង​ត្រូវ​ធ្វើ​ការ​រោងចក្រ និង​បើក​រ៉ឺម៉ក​កង់បី និង​ទិញ​អាហារ»។

អ្នកស្រី​បាន​បន្ថែមថា «យើង​បាន​រស់នៅ​ទីនេះ​អស់​រយៈពេល​យូរ​មក​ហើយ ប៉ុន្តែ យើង​មិន​អាច​មាន​អារម្មណ៍​សុវត្ថិភាព​ទេ ដោយ​ដឹង​ថា យើង​អាច​ត្រូវ​គេ​បណ្តេញ​ចេញ​នៅ​ពេល​ណា​មួយ»។

ក្រុម​អ្នក​អភិរក្ស Wildfowl and Wetlands Trust និយាយ​ថា ប្រទេស​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​បឹង និង​តំបន់​ដី​សើម​ដោយសារ​ប្រជាជន​ជិត​ពាក់កណ្តាល​ធ្វើការ​ និង​នៅ​លើ​ដី​ដែល​ជន់លិច​តាម​រដូវ​ហើយ​ពឹងផ្អែក​លើ​ការ​ធ្វើ​ស្រែ​ និង​រក​ត្រី។ ប៉ុន្តែ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឲ្យ​ដី​ចង្អៀត ហើយ​មាន​តម្លៃ​ខ្ពស់។

អង្គការ Wildfowl and Wetlands Trust បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១៥ឆ្នាំ​ចុង​ក្រោយ​នេះ​តំបន់​ដី​សើម​នៅ​ប្រទេស​កម្ពុជា​បាត់បង់​ប្រហែល​ពាក់​កណ្តាល។

អង្គការ​ការពារ​សិទិ្ធ​ដីធ្លី​គឺ​សមាគម​ធាងត្នោត​បាន​ឱ្យ​ដឹង​ថា ជាក់ស្តែង​ក្នុង​រាជធានី​ភ្នំពេញ បឹង​ចំនួន១៥​ក្នុង​ចំណោម​២៥ បឹង​ត្រូវ​បាន​ចាក់ដី​លុប និង​ខ្លះ​ទៀត​ត្រូវ​លុប​មួយ​ផ្នែក ឬ​មាន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ៕

XS
SM
MD
LG